ភ្នំពេញ ៖ ករណីឃាតគិតទុកជាមុន បាញ់សម្លាប់ស្ត្រីម្នាក់នៅហាង អ៊ុតសក់ ផ្សារទួលពង្រ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានហើយ។ជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់។
ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរង ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ស្នងការរងទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុននៅចំណុចហាងអ៊ុតសក់មួយកន្លែង ផ្សារទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី១២ខែមេសាឆ្នាំ២០២៦។
ជនសង្ស័យឈ្មោះ ធួក ជី ហៅអាជី ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅបន្ទប់ជួលលេខ១៥២ ស្ថិតនៅភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានឃាត់ខ្លួននៅត្រង់ចំណុចក្នុងព្រៃ ភូមិត្រេីង ឃុំ មៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី១៥ខែមេសាជនរងគ្រោះ
ចំណែកជនរងគ្រោះឈ្មោះ ជុន តឿ ភេទ ស្រី អាយុ ២២ ឆ្នាំ ។រវាងជនដង្ស័យនិងស្រ្តីរងគ្រោះជាប្តីប្រពន្ធនឹងគ្នា មូលហេតុពួកគេរស់នៅមិនចុះសម្រុងនឹងគ្នា ដោយបែកគ្នារយៈពេល១ខែមកហើយ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ កំពុងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី






