រាជធានីភ្នំពេញ,អគ្គិសនីកម្ពុជា សូមជម្រាបជូនដំណឹងថា៖ ខ្សែបណ្តាញអគ្គិសនី ៣៥ គីឡូវ៉ុល ភ្ជាប់ពីឆ្នេរកោះរ៉ុង ទៅកាន់ កោះរ៉ុងសន្លឹម ដើម្បីផ្គត់ផ្គង់អគ្គិសនីដល់ហេដ្ឋារចនាសម្ព័ន្ធ និងប្រជាពលរដ្ឋរស់នៅលើកោះរ៉ុងសន្លឹម បានបញ្ចប់ការ សាងសង់រួចរាល់ជាស្ថាពរ។ ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ អគ្គិសនីកម្ពុជា នឹងធ្វើការបញ្ជូន ថាមពលអគ្គិសនីតាមរយៈខ្សែបណ្តាញអគ្គិសនីនេះ ដើម្បីផ្គត់ផ្គង់ថាមពលអគ្គិសនី ជូនប្រជាពលរដ្ឋដែលរស់នៅលើ កោះរ៉ុងសន្លឹម។ ហេតុដូចនេះ អគ្គិសនីកម្ពុជា សូមជម្រាបដំណឹងដល់ប្រជានេសាទ និងសាធារណៈជន ដែលធ្វើ ដំណើរឆ្លងកាត់គន្លងខ្សែបណ្តាញបញ្ជូនរង ស្ថិតនៅទីតាំងភូមិសាស្ត្រ ចាប់ពីឆ្នេរកោះរ៉ុង ទៅកាន់កោះរ៉ុងសន្លឹម ក្នុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ជ្រាបជាព័ត៌មាន ដើម្បីបញ្ចៀសផលប៉ះពាល់លើខ្មែរបណ្តាញអាកាស កប់ដី និងខ្សែ បណ្តាញក្រោមបាតសមុទ្រ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





