Friday, April 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ នៃកម្ពុជា ជូនដំណឹងស្តីពីការដកហូតអាជ្ញាបណ្ណគ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់អេច-ជេ សឺវីស ម.ក

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ថេ សឺវីស ម.ក បានទទួលអាជ្ញាបណ្ណកាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីធ្វើប្រតិបត្តិការទូទាត់សងប្រាក់។ ក្នុងនាមជាអាជ្ញាធរត្រួតពិនិត្យ ធនាគារជាតិនៃកម្ពុជា បានពិនិត្យឃើញថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ជេ សឺវីស ម.ក ពុំបានអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងបានសម្រេច ដកហូតអាជ្ញាបណ្ណពីគ្រឹះស្ថាននេះ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ដោយទុករយៈពេល ១៥ ថ្ងៃ ដើម្បីឱ្យ គ្រឹះស្ថានស្វែងរកក្រុមហ៊ុនជម្រះបញ្ជី។ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា បានតែងតាំង ក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ ជាក្រុមហ៊ុនជម្រះបញ្ជីរបស់គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ថេ សឺវីស ម.ក។ តាមរយៈការអនុវត្តនីតិវិធីជម្រះបញ្ជី ក្រុមហ៊ុនសវនកម្ម រីចន៍ & ផាតនើរ នឹងប្រកាសជូនដំណឹង ជាសាធារណៈ យ៉ាងយូរបំផុតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៦ ដើម្បីអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណ និង បញ្ជាក់ពីភាពជាម្ចាស់បំណុលស្របច្បាប់។

គួររំលេចផងដែរថា គ្រឹះស្ថានផ្តល់សេវាទូទាត់សងប្រាក់ អេច-ជេ សីរីស ម.ក ពុំមែនជាធនាគារ និង មិនមានសិទ្ធិទទួលប្រាក់បញ្ញើ និងផ្តល់ឥណទាននោះទេ។ ធនាគារជាតិនៃកម្ពុជា នឹងបន្តតាមដានយ៉ាង ប្រុងប្រយ័ត្នលើការអនុវត្តការជម្រះបញ្ជីដើម្បីការពារផលប្រយោជន៍អតិថិជន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×