- អ្នកប្រកបការងារ៖ ការងារដែលនៅសេសសល់គួរតែប្រញាប់បង្ហើយក្នុងថ្ងៃនេះ។ អ្នកអាចនឹងទទួលបានជំនួយពីមិត្តរួមការងារក្នុងការសម្រេចកិច្ចការដែលស្មុគស្មាញ។ ចូរប្រើភាពទន់ភ្លន់ និងការយោគយល់ នោះរាល់ការទំនាក់ទំនងនឹងទទួលបានជោគជ័យ។
- អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានភាពមមាញឹក ដោយសារភ្ញៀវចាប់ផ្ដើមទិញសម្ភារៈសម្រាប់ត្រៀមបុណ្យទាន។ ចំណូលហូរចូលមកជាបន្តបន្ទាប់ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះការត្រួតពិនិត្យទំនិញ ឬការអាប់លុយកាក់ឱ្យបានច្បាស់លាស់។


