- អ្នកប្រកបការងារ៖ ការងារមានភាពរលូនល្អ ប៉ុន្តែត្រូវប្រុងប្រយ័ត្នចំពោះការយល់ច្រឡំលើឯកសារ ឬពាក្យសម្ដីបន្តិចបន្តួច។ ក្នុងថ្ងៃនេះ គួរផ្ដោតលើការបញ្ចប់ការងារដែលនៅសេសសល់ ដើម្បីត្រៀមខ្លួនសម្រាប់ឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មី។
- អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានភាពកាក់កបសមរម្យ អាចនឹងមានម៉ូយចាស់ៗនាំលាភមកឱ្យ។ បើមានបំណងចង់បញ្ចេញទំនិញថ្មីៗក្នុងឱកាសសង្ក្រាន្តនេះ គឺជាពេលវេលាដ៏ល្អ ព្រោះនឹងទទួលបានការចាប់អារម្មណ៍ច្រើនពីអតិថិជន។


