- អ្នកប្រកបការងារ៖ កិច្ចការងារទាំងឡាយដែលធ្លាប់តែនៅគាំង ឬមានបញ្ហាពីមុនមក នឹងត្រូវបានដោះស្រាយចេញយ៉ាងងាយស្រួល។ អ្នកនឹងទទួលបានការគាំទ្រ និងការទុកចិត្តខ្ពស់ពីថ្នាក់លើ។ ជាពេលវេលាល្អក្នុងការបង្ហាញសមត្ថភាព ដើម្បីត្រៀមទទួលរង្វាន់លើកទឹកចិត្តមុនឱកាសចូលឆ្នាំ។
- អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានសន្ទុះខ្លាំង អាចនឹងទទួលបានអតិថិជនថ្មីៗមកពីចម្ងាយ។ ប្រសិនបើមានគម្រោងចរចាដោះដូរទំនិញ ឬចុះហត្ថលេខាលើកិច្ចសន្យាជំនួញ នឹងទទួលបានផលចំណេញហួសពីការស្មាន។


