- អ្នកប្រកបការងារ៖ ការងារមានភាពរលូន ប៉ុន្តែត្រូវប្រយ័ត្នចំពោះការនិយាយដើម ឬការច្រណែនពីមិត្តរួមការងារ។ ថ្ងៃនេះគួរធ្វើការដោយស្ងប់ស្ងាត់ និងមិនត្រូវអួតអាងពីជោគជ័យទេ ព្រោះអាចនាំឱ្យមានការរំខាន។
- អ្នកប្រកបរបររកស៊ីជួញដូរ៖ ការលក់ដូរមានសន្ទុះល្អជាធម្មតា។ ប្រសិនបើមានការចរចាលើមុខជំនួញថ្មីៗ អ្នកគួរប្រើភាពទន់ភ្លន់ និងសម្តីផ្អែមល្ហែម នោះនឹងទទួលបានលទ្ធផលគាប់ប្រសើរ។ លាភសំណាងច្រើនកើតចេញពីសម្តី និងការទំនាក់ទំនង។


