កិច្ចការងារហាក់មានសម្ពាធខ្លះៗពីអ្នកជុំវិញខ្លួន ឬមានកិច្ចការដែលត្រូវដោះស្រាយជាបន្ទាន់ច្រើន។ ចូរប្រើភាពអត់ធ្មត់ និងសេចក្ដីព្យាយាមឱ្យបានខ្លាំង ព្រោះរាល់ឧបសគ្គនៅថ្ងៃនេះគឺជាមេរៀនសម្រាប់ភាពជោគជ័យនៅថ្ងៃមុខ។ សម្រាប់អ្នករកស៊ីជួញដូរ គួរប្រុងប្រយ័ត្នចំពោះការចាញ់បោកពាក្យសម្តីផ្អែមល្ហែម ឬការសន្យាខ្យល់ពីដៃគូជំនួញថ្មីៗ។ មកភ្លាមៗនោះទេ។ ថ្ងៃនេះគួរមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយ ជាពិសេសការចំណាយទៅលើរបស់របរដែលមិនសូវចាំបាច់ ឬការជួយយកអាសាអ្នកដទៃហួសពីសមត្ថភាពខ្លួនឯង។


