Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំវក ថ្ងៃទី៨ខែមេសា ឆ្នាំ២០២៦

កិច្ចការងារអាចនឹងមានភាពរអាក់រអួលបន្តិចបន្តួច ឬមានពាក្យសម្តីមិនចុះសម្រុងជាមួយមិត្តរួមការងារ។ ចូរប្រើភាពអត់ធ្មត់ និងកុំព្យាយាមយកឈ្នះចាញ់ដោយការប្រើសម្តីខ្លាំងៗ។ សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរ គួរពិនិត្យមើលបញ្ជីស្នាមឱ្យបានច្បាស់លាស់ និងជៀសវាងការជឿជាក់លើមនុស្សថ្មីពេកក្នុងការធ្វើជំនួញ។ ស្ថានភាពលុយកាក់មានលក្ខណៈ “វិលជុំ” ពោលគឺចំណូលចូលមក ក៏មានចំណាយចេញទៅវិញភ្លាមៗដែរ។ ថ្ងៃនេះមិនទាន់ជាឱកាសល្អក្នុងការបោះទុននៅឡេីយទេ ប្រឈមនឹងហានិភ័យខ្ពស់ គួរចេះសន្សំសំចៃ និងរៀបចំផែនការចំណាយឱ្យបានហ្មត់ចត់បំផុត។

×