Wednesday, April 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាសីឆ្នាំ មមី ថ្ងៃទី៨ខែមេសា ឆ្នាំ២០២៦

កិច្ចការងារហាក់មានដំណើរការទៅមុខជាធម្មតា ប៉ុន្តែអ្នកអាចនឹងជួបប្រទះការងារដែលទាមទារឱ្យដោះស្រាយជាបន្ទាន់។ ថ្ងៃនេះ មិនមែនជាពេលវេលាល្អសម្រាប់ធ្វើការសម្រេចចិត្តផ្អែកលើអារម្មណ៍ឆេវឆាវនោះទេ។ ចំពោះអ្នករកស៊ីជួញដូរ គួររក្សាភាពរាក់ទាក់ជាមួយអតិថិជនឱ្យបានច្រើន ព្រោះមាត់របស់អ្នកគឺជាប្រភពនៃលាភជ័យនៅថ្ងៃនេះ។ ស្ថានភាពហិរញ្ញវត្ថុមានភាពនឹងនរល្អ ប៉ុន្តែមិនទាន់មានលាភមកនៅឡើយទេ។ គួរចៀសវាងការខ្ចីប្រាក់ ឬការធានាកិច្ចសន្យាប្រាក់កាក់ជាមួយមិត្តភក្តិ ព្រោះអាចនាំមកនូវបញ្ហានៅពេលក្រោយ។ ការចំណាយទៅលើសុខភាព ឬការកំសាន្តបន្តិចបន្តួចអាចនឹងកើតមាន។

×