Monday, April 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាវាកងស្វ័យការពារជើងទឹកសហពន្ធ័រុស្សី ចំនួន០២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព

ព្រះសីហនុ៖ វេលាម៉ោង០៩និង១០នាទីព្រឹក ថ្ងៃចន្ទ ទី៦ ខែមេសា ឆ្នាំ២០២៦ នាវាកងស្វ័យការពារជើងទឹកសហពន្ធ័រុស្សី ចំនួន០២គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ប្រកបដោយសុខសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការ រយ:ពេលចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី៦-៨ ខែមេសា ឆ្នាំ២០២៦។
អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ រួមនឹងមូមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចេញប្រតិបត្តិការល្បាតចល័ត ឈរជើងតាមគោលដៅ ជូននិងនាំក្បួនដល់គណ:ប្រតិភូនាវា ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ។
*លក្ខណៈបច្ចេកទេសនាវា÷
+នាវាទី1
-ឈ្មោះ SOVERSHENNYY លេខ333

  • ទម្ងន់ផ្ទុក 2.250 ton
  • បណ្ដោយ 102.5 m
  • ទទឹង 13 m
  • ជម្រៅទឹក 7.95m
  • មាននាវឹកចំនួន129នាក់ ដឹកនាំដោយលោក វរនាវីឯក លោកSHMAGIN Artem មេបញ្ជាការនាវា .
    +នាវាទី2
  • ឈ្មោះ REZKIY លេខ343
  • ទម្ងន់ផ្ទុក 2.250 ton
  • បណ្តោយ 104.5 m
  • ទទឹង 13 m
  • ជម្រៅទឹក 7.95 m
  • មាននាវឹកចំនួន126នាក់ ដឹកនាំដោយលោកវរនាវីឯក KOVALEY EVGENII មេបញ្ជាការនាវា៕ រក្សាសិទ្ធដោយ៖សុទ្ធលី
×