ខេត្តកំពង់ចាម: “នៅឱកាសព្រឹត្តិការណ៍សង្ក្រាន្តនៃបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខរយៈពេល៣ថ្ងៃជាមធ្យមប្រជាពលរដ្ឋម្នាក់នៅក្រៅខេត្តដែលមកលេងកម្សាន្តយ៉ាងហោចណាស់ត្រូវចំណាយលុយចំនួន២០ដុល្លារ ដូច្នេះរំពឹងថាភ្ញៀវនិងទទួលបាន២លាននាក់ស្មើនឹង៤០លានដុល្លារ ចំណូលនេះនឹងទទួលបានដល់សហគមន៍។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាការពារភូមិទាំងបួនសង្កាត់ជិត៤០០នាក់ដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី៥មេសា ឆ្នាំ២០២៦។
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
សម្រាប់ប្រជាការពារដែលបានអញ្ជើញមកសំណេះសំណាលនាឱកាសនេះគឺដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលកាន់តែខិតជិតមកដល់។គោលបំណងសំខាន់បំផុតគឺកម្លាំងនគរបាល អាវុធហត្ថព្រមទាំងប្រជាការពារត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ នៅតាមស្រុកក្រុងទាំង១០ក្នុងខេត្តកំពង់ចាម ដើម្បីប្រយោជន៍ពង្រឹងសន្តិសុខនិងសណ្ដាប់ធ្នាប់ជូនដើមភ្ញៀវជាតិនិងអន្តរជាតិដែលមកលេងកំសាន្តនៅខេត្តកំពង់ចាមឲ្យបានល្អប្រសើរ។។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ក្នុងនាមឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាមគឺប្រយោជន៍ឲ្យប្រជាការពារធ្វើយ៉ាងណារក្សានៅភាពសុខសាន្តជូនដល់ភ្ញៀវជាតិនិងអន្តរជាតិ។គួររំលឹកថានៅចុងឆ្នាំ២០២៥ ក្រោយមានបញ្ហាវិវាទព្រំដែនកម្ពុជា-ថៃ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋភៀសសឹក មកកាន់ខេត្តកំពង់ចាមចំនួនពីលើកដែលមានរហូតដល់ទៅជាង៩០០០គ្រួសារក្នុងនោះក៏មានសាច់ញាតិវីរៈយុទ្ធជនជួរមុខ
ដែលត្រូវយកចិត្តទុកដាក់ជួយទំនុបបម្រុងផ្ដល់ស្បៀងអាហារដល់ពួកគាត់។ហើយក្មេងៗត្រូវបានចុះឈ្មោះឲ្យចូលរៀននៅតាមសាលានានាតាំងពីថ្នាក់មត្តេយ្យរហូតដល់កម្រិតវិទ្យាល័យ
ព្រមទាំងបានចែកសៀវភៅ ប៊ិច សំលៀកបំពាក់រួមទាំងកាតាបជាដើម។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា
ជាការពិតប្រជាការពារមិនមានប្រាក់ខែនោះទេហើយអាជ្ញាធរខេត្តបានប្រឹងធ្វើការសម្របសម្រួលធ្វើយ៉ាងណាឱ្យពួកគាត់មានបានប.ស.ស សម្រាប់ព្យាបាលជំងឺពេលត្រូវទៅកាន់មន្ទីរពេទ្យណាមួយ។ តាមការពិនិត្យប៉ុស្តិ៍រដ្ឋបាលសង្កាត់សំបួរមាសមានកម្លាំងចំនួន៨ នាក់ហើយប្រជាពលរដ្ឋនៅតាមភូមិមានរហូតដល់រាប់រយគ្រួសារ ដូច្នេះមានតែកម្លាំងប្រជាការពារបានជួយធ្វើការសម្របសម្រួលការងារផ្សេងៗ មិនថារដូវបុណ្យទាននោះទេ។ តាមគោលការណ៍របស់ក្រសួងមហាផ្ទៃ ហ្នឹងរៀបចំសម្លៀកបំពាក់ដល់បងប្អូនប្រជាការពារឲ្យមានឯកសណ្ឋានពណ៌តែមួយនៅទូទាំងប្រទេសកម្ពុជាតែម្ដង។ ជាការពិតណាស់ក្នុងពេលសង្ក្រាន្តចូលឆ្នាំខាងមុខកម្លាំងនគរបាលនិងអាវុធជាងព្រមទាំងប្រជាការពារត្រូវបានដាក់ពង្រាយតាមគោលដៅសំខាន់ៗ ក្នុងនោះមានរមណីយដ្ឋានពីវត្តអារាម សំដៅការពារពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ដល់ពលរដ្ឋដែលមកលេងក្នុងខេត្តកំពង់ចាមនិងវិលត្រឡប់ទៅវិញប្រកបដោយសុវត្ថិភាព៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី












