Tuesday, April 7, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនជាតិបង់ក្លាដេស ១៤នាក់ រស់នៅក្នុងបុរីកំបូលស៊ីធី ពាក់ព័ន្ធការស្នាក់នៅខុសច្បាប់ និង សង្ស័យបង្កប់បទល្មើស Online Scam

រាជធានីភ្នំពេញ÷ ឃាត់ខ្លួនបុរសជនជាតិបង់ក្លាដេស ចំនួន០៥នាក់ និងប៉ាគីស្ថាន ០៩នាក់ ក្រោយរកឃើញការស្នាក់នៅមិនប្រក្រតី និងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ស្ថិតក្នុងបុរីកំបូលស៊ីធី ផ្ទះលេខ៦២C ផ្លូវលេខ០២ ភូមិគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៦។
ក្រៅពីឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច ក៏បានដកហូតសម្ភារៈវត្ថុតាងមានដូចជា : – ទូរសព្ទដៃចំនួន ៥៧គ្រឿង, – កុំព្យូទ័រ (All-in-one)ចំនួន ០៥គ្រឿង , – និងស៊ីមកាត ប្រភេទស៊ីមបរទេសមួយចំនួនធំទៀត ។
ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើង ក្រោមការបញ្ជាពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ រួមទាំងអាជ្ញាធរខណ្ឌកំបូល និង ដោយមានការសម្របសម្រួលពី លោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ។
លទ្ធផលកោសលវិច័យរកឃើញ ជនសង្ស័យប្រើប្រាស់ប្រទេសកម្ពុជា ប្រព្រឹត្តបទល្មើស : (ឆបោក online scam) ក្រោមរូបភាពផ្តល់ការងារអោយធ្វេី! ។
‎បច្ចុប្បន្ន ជនបរទេសទាំង ១៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានកម្លាំងជំនាញ នាំយកទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×