កំពង់ស្ពឺ៖ ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាល ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានធ្វេីការសហការជាមួយកំលាំងនគរបាលស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ឃាត់ខ្លួនបក្ខពួកមុខសញ្ញា(អ្នកទទួលផលចោរកម្ម)ទិញរថយន្ដដែលចោរបានលួចយកមកពីខេត្ដព្រៃវែង រថយន្ដ ម៉ាក Hyundai ទម្ងន់ ២,៥តោន ដែលទទួលទិញពីជនល្មើស ក្នុងតម្លៃ ១៦០០ដុល្លារ ហើយគាត់បានលក់បន្ត២៣០០ដុល្លាររថយន្ដគ្មានឯកសារច្បាប់ដេីម នៅចំណុចភូមិអង្គរោង ឃុំមហាឬស្សី ស្រុកគងពិសី ខេត្ដកំពង់ស្ពឺ កាលពីថៃ្ងទី៤ ខែមេសា ឆ្នាំ២០២៦ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង ៤៖៣១នាទីទៀបភ្លឺថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៦ មានករណីចោរលួចរថយន្តមួយគ្រឿងម៉ាក Hyundai ពាក់ស្លាកលេខភ្នំពេញ 3D-0908 ស្ថិតនៅភូមិពន្លៃ ឃុំព្រៃកណ្តៀង ស្រុកពាមរក៏ ខេត្តព្រៃវែង ។
ក្នុងប្រតិបត្ដិការកំលាំងសមត្ថកិច្ចធ្វេីការឃាត់មុខសញ្ញាទទួលទិញផលចោរកម្ម(យោងតាមការចង្អុលបង្ហាញពីមុខសញ្ញាដែលសមត្ថកិច្ចដឹកមកជាមួយ) ដែលមានឈ្មោះ កែវ ដារ៉ូ ភេទប្រុស មុខរបរ ទិញលក់រថយន្ដដោះបំបែកគ្រឿងលក់(កាប់សាច់) ប៉ុន្ដែប្រតិបត្ដិការខាងលេីត្រូវប្រជាពលរដ្ឋចំរុះរួមជាមួយអ្នកធ្វេីដំណេីរបានមកឈរមេីលផ្អេីលឈួរឆរនិងបានធ្វេីសកម្មភាពឡោមព័ទ្ធរារាំងសមត្ថកិច្ច គោលបំណងរំដោះជនសង្ស័យមុខសញ្ញាចោរកម្ម មិនអោយសមត្ថកិច្ចអនុវត្ដ។
ជាលទ្ធផលសមត្ថកិច្ចបានធ្វេីការឃាត់មុខសញ្ញាបានចំនួន ៣នាក់
១-ឈ្មោះ កែវ ដារ៉ូ ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទិញលក់រថយន្ដ អ្នកទទួលផលចោរកម្ម
២-ឈ្មោះ ថាត តេងណេង ភេទប្រុស អាយុ ២៦ឆ្នាំ អ្នករារាំង
៣-ឈ្មោះ ហួន ង៉ែត ភេទប្រុស អាយុ ៥៦ឆ្នាំ អ្នករារាំង
ករណីខាងលេីសមត្ថកិច្ចបានបំបែកហ្វូងមនុស្សដែលបានមកឡោមព័ទ្ធក្នុងគោលបំណងដេីម្បីការពាររារាំងសមត្ថកិច្ចមិនអោយអនុវត្ដនីតិវិធីនៃការឃាត់ខ្លួនមុខសញ្ញាទទួលផលចោរកម្មទិញរថយន្ដពីចោរ និងបក្ខពួក។
បច្ចុប្បន្នមុខសញ្ញាទាំង៣នាក់ បានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ដព្រៃវែង ដេីម្បីចំណាត់ការតាមនីតិវិធីច្បាប់៕
តែពេលកម្លាំងនគរបាលចាប់ជនល្មើសដាក់ចូលរថយន្ត ដើម្បីដឹកមកសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត ស្រាប់តែប្រជាពលរដ្ឋមូលដ្ឋានជាច្រើន បានមកឡោមព័ទ្ធរថយន្តរបស់នគរបាលដែលដឹកជនល្មើស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ជាមួយនឹងបាតុភាពបែបនេះ, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានបញ្ជាក់ពីការខិតខំប្រឹងប្រែងតាមស្រាវជ្រាវចាប់ជនល្មើស មិនគួរបងប្អូនប្រជាពលរដ្ឋបែរជាធ្វើបែបនេះដាក់នគរបាលសោះ ។
ស្នងការនគរបាលខេត្តព្រៃវែង បានបញ្ជាក់ថា «នគរបាលព្រៃវែងប្រឹងប្រែង ដាច់បាយដាច់ទឹកជិត២សប្តាហ៍ ទំរាំបង្ក្រាបបាន មិនគួរណាប្រជាជនមិនយល់ បែរជាធ្វើដាក់នគរបាលទាំងមិនយល់រឿងហេតុ។ ផ្លូវច្បាប់គឺខុស សីលធម៌ក៏កាន់តែខុស» ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
























