Sunday, April 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ ឃាត់ខ្លួនជនសង្ស័យចំនួន២២នាក់ ជួញដូរសារធាតុញៀនសុទ្ធជិត៩០គីឡូក្រាម

ព្រះសីហនុ៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ថព្រះសីហនុបានឲ្យដឹងថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដោយមានណែនាំយកចិត្តទុកដាក់ពី ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ និងក្រោមការដឹកនាំបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ ចំនួន៤០នាក់ ដឹកនាំដោយ លោកវរសេនីយ៍ទោ សួ ស៊ន ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី លោក វុធ សាវី ព្រះរាជអាជ្ញារង នៃអយ្យការអអមសាលាដំបូងខេត្តព្រះសីហនុ បានចេញប្រតិបត្តិការបង្ក្រាបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀនខុសច្បាប់ នៅចំណុចសណ្ឋាគារស៊ីជី ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចជំនាញកងរាជអាវុធហត្ថ បានធ្វើការឃាត់ខ្លួនជនសង្ស័យសរុបចំនួន២២នាក់ (ស្រី០៣) ជនជាតិចិន ចំនួន១៨នាក់, ជនជាតិវៀតណាម ចំនួន០១នាក់ (ស្រី), ជនជាតិខ្មែរ ចំនួន០៣នាក់ (ស្រី០១នាក់)។

ចាប់ដកដកហូតវត្ថុតាងរួមមាន:
១/ ប្រភេទសារធាតុញៀន
១-ហេរ៉ូអ៉ីន (HEROINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៨៦០.២៩ ក្រាម
២- កូកាអ៉ីន (COCAINE) ចំនួន១គីឡូ ទម្ងន់សុទ្ធ ៤២៧.៣០ ក្រាម
៣- កេតាមីន (KETAMINE) ចំនួន៤គីឡូ ទម្ងន់សុទ្ធ ៥២៤.២៤ ក្រាម
៤- មេតំហ្វេតាមីន (METAMPHETAMINE) ចំនួន១៦គីឡូ ទម្ងន់សុទ្ធ ៤៩៤ ក្រាម
៥- អ៉ិចស្តាស៊ី (MDMA) ចំនួន៦៣គីឡូ ទម្ងន់សុទ្ធ ៦៥៧.៥២ ក្រាម
៦- កញ្ញាក្រៀម ចំនួន១គីឡូ ទម្ងន់សុទ្ធ ៧៧៨.៥៨ ក្រាម
៧- សារធាតុផ្សំ ចំនួន៥៧គីឡូ ទម្ងន់ ៨២៤.៩១ ក្រាម
៨- សារធាតុគីមីផ្សំ ចំនួន៩០គីឡូក្រាម ទម្ងន់សារធាតុញៀនសុទ្ធ សរុបៈ ៨៩គីឡូ ៧៤១.៩៣ ក្រាម ,ទម្ងន់សារធាតុផ្សំសុទ្ធសរុបៈ ៥៧គីឡូ ៨២៤.៩១ ក្រាម ,ទម្ងន់សារធាតុគីមីផ្សំសរុបៈ ៩០គីឡូក្រាម
៩/ រថយន្តចំនួន ០៦គ្រឿង
១០/ អាវុធខ្លីចំនួន ០១(K59) លេខ ៥៩៤៤ ១៩៩០ ដើម(បង់:១,គ្រាប់ ០៣គ្រាប់)
១១/ គ្រាប់បែកដៃចំនួន ០១គ្រាប់ (ផ្លែទាប)
១២/ ម៉ូតូចំនួន ០៤គ្រឿង
១៣/ ទូរស័ព្ទចំនួន ៣៣គ្រឿង
១៤/ លិខិតឆ្លងដែន ចំនួន ០៩ (ចិន០៨ និងវៀតណាម ០១)
១៥/ បណ្ណការងារចំនួន ១៤បណ្ណ (ចិន)
១៦/ បណ្ណបើកបរចំនួន ០៣បណ្ណ
១៧/ គ្រាប់អាវុធវែង(AK) ចំនួន ១៦គ្រាប់
១៨/ ជញ្ជីង ចំនួន ៣៨ គ្រឿង
១៩/ ឧបករណ៍ផលិត សម្ភារៈកែច្នៃ និងសំបកវិចខ្ចប់មួយចំនួនធំ

យោងតាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យ និងតាមការស្រាវជ្រាវរបស់មន្រ្តីជំនាញ បច្ចុប្បន្នឈ្មោះ YU ZHI HUI ភេទប្រុស ជនជាតិចិន សង្ស័យជាមេខ្លោងធំ (កំពុងរត់គេចខ្លួន)។

ចំពោះមុខជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ជួញដូរ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×