Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យម្នាក់ក្រៅពីរត់ផាស់អាប់គឺមានជំនួញមួយទៀតខាងបំផ្លិចបំផ្លាញសម្បត្តិរដ្ឋ លួចកាត់ខ្សែរភ្លើងតាមបង្គោលភ្លើងបំភ្លឺផ្លូវ នៅ ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួន

កណ្តាល ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី៣ខែមេសាឆ្នាំ២០២៦ កម្លាំងជំនាញ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះអន្លង់ចិន នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការល្បាត ប្រទះឃើញកង់បីឥណ្ឌា១គ្រឿង បើកបរក្រឡឹងទៅមក លើផ្លូវក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ ខេត្តកណ្តាល មានការសង្ស័យបានឃាត់ឆែកក៏ប្រទះឃើញ កំណាត់ខ្សែភ្លើងចំនួន០៣កំណាត់តូចៗ,កន្ត្រៃពណ៌ក្រហមរុំស្កុតពណ៌ខ្មៅ១, ដង្កាប់ចំនួន០២ , ដែកសំប៉ែត្រដងជ័រចំនួន០១, ដែកថ្នាំងអំពៅ ប្រវែង១ម៉ែត្រ១ដើម,និងកូនសោរមួយចំនួននៅក្នុងម៉ូតូកង់បីឥណ្ឌារបស់ជនសង្ស័យ ហើយបង្គោលភ្លើងបំភ្លឺតាមដងផ្លូវក៏មានការបាត់បង់ខ្សែភ្លើង បន្ទាប់ពីសាកសួររួច ទើបឈានដល់ការឃាត់ជនសង្ស័យ១នាក់ ពាក់ព័ន្ធករណី ប៉ុនប៉ងលួច(ទ្រព្យសម្បត្តិ)និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ជនសង្ស័យមាន ឈ្មោះ សុខ សុភាព ហៅខួច ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកតានូសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបររត់កង់បី ។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលដើម្បីបន្តរនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×