Saturday, April 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកប្រើកាំភ្លើងអាកាបាញ់រះ បណ្ដាលឲ្យស្លាប់ម្នាក់ របួសម្នាក់ ហើយរត់គេចខ្លួនបាត់

កោះកុង ៖ ឃាតកម្មបាញ់សម្លាប់គ្នាយ៉ាងសាហាវ នៅកណ្ដាលក្រុងខេមរភូមិន្ទ បណ្ដាលឲ្យស្លាប់ម្នាក់របួសម្នាក់ ដែលករណីនេះបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាម៉ោង៣និង៣៥នាទី ទៀបភ្លឺថ្ងៃទី៣ខែមេសាឆ្នាំ២០២៦ ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង។

តាមប្រភពពី សមត្ថកិច្ចបាន ឱ្យដឹងថា ករណីនេះបង្ករឡើងដោយរជនសង្ស័យឈ្មោះ សាយ សាន្ត ភេទប្រុស អាយុ៣៤ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត ១៩.កញ្ញា.១៩៩១ មានទីលំនៅភូមិ បឹង ឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ បានប្រើប្រាស់អាវុធអាកាបាញ់៦ចំនួនគ្រាប់ទៅលើជនរងគ្រោះចំនួន២នាក់ បណ្តាលឲ្យស្លាប់១នាក់ និងរបួសធ្ងន់ ១នាក់។

ជនរងគ្រោះមាន ឈ្មោះ គីម សុវណ្ណគីរី ហៅដេត ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ខេត្តកោះកុង (របួសធ្ងន់) និង ជនរងគ្រោះមាន ឈ្មោះ សុខ ដារ៉ា ភេទប្រុស អាយុ២៨ ឆ្នាំ ថ្ងៃខែឆ្នាំកំណើត២៨.០៧.១៩៩៨ មុខរបរលក់ដូរ មានទីលំនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង បានស្លាប់បាត់បង់ជីវិតនៅនិងកន្លែង ។

តាមប្រភព ពីសមត្ថកិច្ចបានឲ្យដឹងទេថា ចំពោះជនសង្ស័យ ក្រោយពីបាន ធ្វើសកម្មភាព បាញ់.រួចមកបានរត់គេចខ្លួនបាត់តែម្តង។
ចំណែក ជនរងគ្រោះដែលបាន ស្លាប់បាត់បង់ជីវិតក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសលបច្ច័យរួចមក កម្លាំង សមត្ថកិច្ចបានប្រគល់ សពទៅសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីនៅ វត្តទេពនិម្មិត ប៉ុន្តែសមត្ថកិច្ចបានកំណត់មុខសញ្ញាជនដៃដល់ រួចហើយដើម្បីតាមចាប់ខ្លួនយកមកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×