Friday, April 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

FASMEC បានលើកឡើងជាថ្មីម្ដងទៀតពីការជំរុញការផលិតផលិតផលក្នុងស្រុក និងការលើកទឹកចិត្តប្រើប្រាស់ផលិតផល ក្នុងស្រុកក្នុងបរិបទនៃចលនាពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ

ក្លិបអ្នកកាសែតកម្ពុជា បានសហការជាមួយសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) រៀបវំវេទិកាសារព័ត៌មានលើប្រធានបទ “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ដែលនឹងប្រព្រឹត្តទៅ
ថ្ងៃទី៣ ខែមេលា ឆ្នាំ២០២៦ ទីកន្លែង ការិយាល័យកណ្ដាលសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង មធ្យមនៅកម្ពុជា ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌចំការមន រាជធានីភ្នំពេញ (ទល់មុខក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ)។

ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សូមជម្រាបជូនថា ដោយមានការគាំទ្រពីសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) ក.អ.ក រៀបចំ វេទិកាសារព័ត៌មានដូចប្រធានបទខាងលើ ដើម្បីផ្ដល់ឱកាសដល់ថ្នាក់ដឹកនាំ FASMEC បានលើក ឡើងជាថ្មីម្ដងទៀតពីការជំរុញការផលិតផលិតផលក្នុងស្រុក និងការលើកទឹកចិត្តប្រើប្រាស់ផលិតផល ក្នុងស្រុកក្នុងបរិបទនៃចលនាពហិការមិនប្រើប្រាស់ផលិតផលប្រទេសថៃ រួមទាំងបញ្ហាប្រឈមលើវិស័យ សេដ្ឋកិច្ចពិភពលោក។ ឱកាស និងបញ្ហាប្រឈម រួមទាំងដំណោះស្រាយ និងសន្ទុះនៃការគាំទ្រផលិតផល ក្នុងស្រុកក៏នឹងត្រូវបានលើកឡើងក្នុងវេទិកាសារព័ត៌មាននេះផងដែរ។
វេទិកានេះក៏នឹងមានការតាំងបង្ហាញផលិតផលក្នុងស្រុកសំខាន់ៗ និងការផ្ដល់បទសម្ភាសន៍ ដល់អ្នកសារព័ត៌មានដែលចង់ដឹងពីការផលិត និងការបំពេញតម្រូវការប្រើប្រាស់ រួមទាំងសន្ទុះន ការគាំទ្រផលិតផលក្នុងស្រុក។

វេទិកាសារព័ត៌មានស្ដីពី «រួមគ្នាផលិត រួមគា្នបើផលិតផលជាតិ» ៣ មេសា ២០២៦ លោកឧកញ៉ា តែ តាំងប៉ ប្រធានសមាគមមូលនិធិ សម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (FASMEC) បានថ្លែងថា
ដោយសារមានការសំណូមពរពីម្ចាស់សហគ្រាស សិប្បកម្មផលិត ដែលបានចូលរួមពិព័រណ៌កាលពីលើកទី១ និងលើកទី២ ទទួលបានជោគជ័យ ដូច្នេះពួកគាត់ចង់ ឲ្យមានការរៀបចំការពិពរ័ណ៌បែបនេះជាលើកទី៣ និងជាបន្តបន្ទាប់ទៀត។ ទន្ទឹមនឹងនេះ ក៏ជាឱកាសដែលធ្វើឲ្យសិប្បកម្មដែលទើបនឹងបង្កើតថ្មីៗបានតាំងបង្ហាញ ផលិតផលរបស់ខ្លួនជូនដល់សាធារណៈជនឲ្យបានស្គាល់ បានដឹងផងដែរ។
បទពិសោធន៍ពីការរៀបចំតាំងពិព័រណ៍លើកមុនគឺ មានការគាំទ្រពីប្រពលរដ្ឋខ្មែរ ការកែតម្រូវការវេចខ្ចប់ និងពង្រឹងគុណភាពព្រមទាំងអនុលោមតាមច្បាប់ព្រះរាជាណាចក្រកម្ពុជា។

ការតាំងពិព័រណ៌លើកនេះ ពីមួយលើកទៅមួយលើក មានក្រុមហ៊ុនចូលរួមកើនឡើងជាលំដាប់។ អ្វីដែលប្លែកជាងមុនគឺដោយសារលើកនេះ មានផលិតផលថ្មីៗ ប្លែក ព្រមទាំងបច្ចេកវិទ្យាផលិតទំនើបជាងមុន។

ចំពោះស្ថានភាពនៃការពហិកាផលិតផលថៃ និងសន្ទុះនៃការគាំទ្រ ផលិតផលក្នុងស្រុករបស់ពលរដ្ឋខ្មែរ? លោកឧកញ៉ា តែ តាំងប៉ បានថ្លែងថា ស្ថានភាពបច្ចុប្បន្ន៖ សង្វាក់ផលិតកម្មក្នុងស្រុកកំពុងមានការរីកចម្រើន និងមានស្តង់ដារល្អជាងមុនដោយពលរដ្ឋខ្មែរមានមោទនភាព និងយល់ដឹងពីតម្លៃនៃការប្រើ ប្រាស់ទំនិញក្នុងស្រុក ប្រកបដោយភាពជឿជាក់ និងទំនុកចិត្ត ។
ក្រៅពីការតាំងបង្ហាញ និងលក់ដូរផលិតផលក្នុងស្រុក ដូចជាកម្មវិធីទំនាក់ទំនងពាណិជ្ជកម្មជាដើម យើងមានកិច្ចពិភាក្សាតុមូល ដើម្បីចែករំលែកចំណេះដឹងដល់ SME ដូចជាកិច្ចពិភាក្សាអំពីហិរញ្ញបទាន (ដែលចូលរួមពី ARDB, SME Bank, CGCC) កិច្ចពិភាក្សាអំពីការលើកទឹកចិត្តដល់ MSME ចូលក្នុងប្រព័ន្ធ កិច្ចពិភាក្សាអំពីការចុះបញ្ជីផលិតផល និងស្តង់ដាជាតិ

ការតាំងពិព័រពណ៌នេះ នឹងជួយអាជីវករ និងសហគ្រិនក្នុងស្រុក គឺជួយរកទីផ្សារ ដើម្បីបង្កើនការលក់ ការផ្សព្វផ្សាយ និងរកដៃគូសហការណ៍វិនិយោគ ។ ម្ចាស់សហគ្រាសទទួលបានទំនាក់ទំនងថ្មីៗ និងមតិរិះគន់ស្ថាបនាពីអ្នកប្រើប្រាស់ផ្ទាល់។

លោកឧកញ៉ារំពឹងទទួលបានអ្វីមកវិញពីការតាំងពិព័រណ៌លើកនេះ គឺដោយ
ចង់ឃើញប្រជាជនខ្មែរប្រើប្រាស់ផលិតផលក្នុងស្រុកគ្រប់ៗគ្នា ចង់ឃើញផលិតផលខ្មែរមានវត្តមានគ្រប់ខេត្តក្រុងលើទីផ្សារទូទាំប្រទេស។
ចង់ឱ្យពិព័រណ៍នេះក្លាយជាស្ពានចម្លងដ៏រឹងមាំរវាង «អ្នកផលិត» និង «អ្នកប្រើប្រាស់»។

វិស័យSME គឺជាប៉ូលសេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ដែលរាជរដ្ឋភិបាលដាក់ជាគោលនយោបាយអាទិភាព ហើយត្រូវការជំនួយបន្ថែមសម្របសម្រួលផ្នែកនិតិវិធីច្បាប់ឲ្យងាយ និងឆាប់រហ័ស បន្ថែមលើនេះទៀត សម្រួលបែបបទគយ និងពន្ធដា ដើម្បីបន្ធូបន្ថយសម្ពាធដើម្បីជម្រុញការផលិតក្នុងស្រុកឲ្យទាន់សភាពការ។

ផលិតផលអាទិភាពដែលត្រូវបានគ្រោងដាក់បង្ហាញជាពិសេស គឺយើងមានទំនិញស្នូលដូចជាឧស្សាហកម្មចំណីអាហារគ្រឿងទេស៖ ( ដូចជា ម្សៅស៊ុប ស្ករ អំបិល ប៊ីចេង ម្រេច ទឹកត្រី ទឹកស៊ីអីវ ទឹកម្ទេស ប្រេងឆា ប្រេងខ្យង ប្រេង….)
គ្រឿងឧបភោគបរិភោគប្រើប្រាស់ប្រចាំថ្ងៃ ភេស្ឋជៈ មៀនក្រៀមប៉ៃលិន នំកញ្ចប់ បន្លែ ផ្លែឈើ សាច់ក្រក ប្រហិត អាហារវេចខ្ចប់ គ្រាប់ស្វាយចន្ទីដំណាប់ស្វាយ. ឧស្សាហកម្មប្រើប្រាស់ មានដូចជា ប្រេងកូឡា ប្រេងខ្យល់ សាប៊ូកក់សក់ ថ្នាំដុះធ្មេញ ក្រដាស់ជូតមាត់ ខោទឹកនោម សំឡីអនាម័យ សាប៊ូបោកគក់ជាដើម៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×