ភ្នំពេញ៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ក្នុងអំឡុងពេលមានការឡើងកម្ដៅក្នុងចន្លោះពី ៣៧°C ទៅ៤១°Cបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ដែលបង្កឱ្យមានការកើតមានរលកកម្ដៅមិនទៀងទាត់។
អាកាសធាតុក្ដៅខ្លាំងអាចបង្កឱ្យបុគ្គលគ្រប់រូប ជាពិសេសមនុស្សចាស់ ទារក កុមារ ស្ត្រីមានផ្ទៃពោះ អ្នកធ្វើការក្រៅផ្ទះ អត្តពលិក និងអ្នកមានជំងឺរ៉ាំរ៉ៃងាយធ្លាក់ខ្លួនឈឺជាយថាហេតុ រួមមានបញ្ហានៅខួរក្បាល(Heat Stroke) ការខ្សោះជាតិទឹក ជំងឺសរសៃឈាមបេះដូង ជំងឺតម្រងនោម ជំងឺថប់អារម្មណ៍ រមួលក្រពើ រលាកផ្លូវដង្ហើម និងនាំឱ្យមានជំងឺឆ្លងផ្សេងៗដូចជា ជំងឺរាករូស ជំងឺរាកមួល និងជំងឺគ្រុនពោះវៀន។ល។ បណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត និងចំណីអាហារពុំមានសុវត្ថិភាព។
ដើម្បីថែទាំសុខភាព និងបង្ការជំងឺ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា យកចិត្តទុកដាក់ចូលរួមអនុវត្តតាមការណែនាំក្នុងអំឡុងពេលអាកាសធាតុក្ដៅខ្លាំងដូចខាងក្រោម៖





