Thursday, April 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង ៣ រួមគ្នាចេញសេចក្តីណែនាំ ស្តីពីការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ

ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ​នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ បានចេញសេចក្ដីណែនាំ ស្តីពី
ការហាមឃាត់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកា ដែលប៉ះពាល់ដល់វប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃស្ត្រីខ្មែរ។

ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានពិនិត្យឃើញថា កន្លងមក ក្រសួងព័ត៌មានធ្លាប់បានផ្ដល់នូវសេចក្តីណែនាំដល់អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនង សង្គម ដោយផ្តោតការផលិត និងការចែកចាយប្រកបដោយការទទួលខុសត្រូវ ដើម្បីរក្សាបាននូវសណ្តាប់ ធ្នាប់សង្គម។ ប៉ុន្តែបច្ចុប្បន្ននេះ មានអ្នកផលិតមាតិកាមួយចំនួនបានបំពានសេចក្ដីណែនាំ ក្រមសីលធម៌ និងមនសិការវិជ្ជាជីវៈ ឬខ្វះការពិចារណាក្នុងការថែរក្សាវប្បធម៌ ប្រពៃណី អត្តសញ្ញាណជាតិខ្មែរ និងជា ពិសេសការលើកតម្កើងសេចក្ដីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រី ដោយបានផលិត ផ្សព្វផ្សាយ និងចែកចាយបន្ត នូវមាតិកាដែលប្រើប្រាស់ពាក្យសម្តីអសុរោះ អសីលធម៌ និងប្រើប្រាស់រូបរាងកាយស្ត្រីបង្ហាញរូបភាព អនាចារនិងស្រើបស្រាល ដើម្បីតែស្វែងរកការចាប់អារម្មណ៍និងបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬបម្រើឱ្យការលក់ផលិតផលរបស់ខ្លួន ដែលនាំឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ប្រពៃណី និងសីលធម៌សង្គម ជាតិខ្មែរ។

ការផលិត ចែកចាយ និងផ្សព្វផ្សាយបន្តនូវមាតិកាទាំងនេះ បណ្តាលឱ្យជះឥទ្ធិពលអវិជ្ជមានដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រីខ្មែរ ជាពិសេសធ្វើឱ្យប៉ះពាល់ដល់គុណតម្លៃដ៏ផូរផង់នៃវប្បធម៌ ប្រពៃណី និងទំនៀមទម្លាប់ ដែលបុព្វបុរសខ្មែរបានខិតខំថែរក្សា និងលើកតម្កើងតាំងពីយូរលង់ណាស់មកហើយ។ ការចម្លងគម្រូវប្បធម៌បរទេសតាមរយៈការយកស្ត្រីជាកម្មវត្ថុនៃការបង្ហាញកេរ្តិ៍ខ្មាស និងភាពស្រើបស្រាល ត្រូវចៀសវាងជាដាច់ខាត ព្រោះនេះជាការទម្លាក់នូវគុណតម្លៃ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រី និងជា ការប្រាសចាកប្រពៃណី និងវប្បធម៌កម្ពុជា ដែលអាចនាំដល់ការធ្លាក់ចុះនៃសីលធម៌ នឹងការយល់ដឹងអំពី អត្តសញ្ញាណជាតិខ្មែរ ក្នុងចំណោមយុវជននិងយុវតីជំនាន់ក្រោយ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្តាញ ទំនាក់ទំនងសង្គម។

ដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងសីលធម៌ដ៏ល្អផូរផង់របស់ជាតិខ្មែរ ជាពិសេស ថែរក្សាកិត្តិយស សេចក្តីថ្លៃថ្នូរ និងគុណតម្លៃស្ត្រី ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និង ប្រព័ន្ធផ្សព្វផ្សាយ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមណែនាំដល់ អ្នកផលិតមាតិកា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយ គ្រប់ប្រភេទទាំងអស់ ដូចខាងក្រោម៖
១- បញ្ឈប់រាល់ការផលិត ផ្សព្វផ្សាយ និងចែកចាយបន្តគ្រប់រូបភាព សារជាអក្សរ/សំឡេង វីដេអូ ឬ មាតិកាទាំងឡាយណាដែលប្រើប្រាស់ពាក្យសម្ដីអសុរោះ ជេរប្រមាថ និងបង្ហាញកេរ្តិ៍ខ្មាស និង ភាពស្រើបស្រាល ដូចជាការស្លៀកពាក់ខើចលើខើចក្រោមជ្រុលហួសហេតុពេក កាយវិការត្រាប់ តាមសកម្មភាព អាសអាភាស និងអំពើហិង្សាផ្ទុយនឹងសីលធម៌ប្រពៃណីខ្មែរ។
២- បញ្ឈប់រាល់ការយករូបរាងកាយស្ត្រី និងសកម្មភាពពាក់ព័ន្ធនឹងស្ត្រី ដែលមានលក្ខណៈអនាចារ និងស្រើបស្រាល មកធ្វើជាឧបក័រណ៍សម្រាប់ទាក់ទាញការចូលចិត្ត ការចែករំលែកបន្ត និងការ ចូលមើល (Likes, Shares, Views) នូវមាតិការបស់ខ្លួន ឬមកភ្ជាប់នឹងការផ្សាយពាណិជ្ជកម្ម ផលិតផល ដើម្បីបម្រើឱ្យផលប្រយោជន៍បក្ខពួក ឬផលប្រយោជន៍ផ្ទាល់ខ្លួន។
៣- សូមចូលរួមផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលបង្ហាញអំពីខ្លឹមសារ សកម្មភាព និងរូបភាពនានាដើម្បីចូលរួមថែរក្សាវប្បធម៌ ប្រពៃណីជាតិខ្មែរ និងការលើកតម្កើងកិត្តិយស និង គុណតម្លៃរបស់ស្ត្រីខ្មែរឱ្យបានទូលំទូលាយ និងបង្ហាញនូវការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គម និងនៅលើឆាកអន្តរជាតិ។
៤- រាល់ការផ្សាយពាណិជ្ជកម្មផលិតផល ឬសេវាកម្មនានា ត្រូវចៀសវាងដាច់ខាតនូវការប្រើប្រាស់ រូបភាព ឬភាសាដែលបង្កប់នូវការរើសអើងភេទ និងការបំពានលើសេចក្តីថ្លៃថ្នូររបស់ស្ត្រី និង មនុស្សគ្រប់ៗរូប។ ៥- អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងអ្នកសារព័ត៌មានគ្រប់ៗរូប ត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន និងត្រូវគោរពច្បាប់ជាធរមាន ដោយ មិនត្រូវផលិត ផ្សព្វផ្សាយ និងចែករំលែកបន្តនូវមាតិកាដែលជះឥទ្ធិពលអវិជ្ជមានដល់តម្លៃស្ត្រី។ ៦- សូមជំរុញ និងលើកទឹកចិត្តដល់ការផលិតមាតិកា ដែលបង្ហាញពីភាពច្នៃប្រឌិត ការអប់រំ បំស៊ាន ជីវិត សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរ ដើម្បីចូលរួមកសាងសង្គមមួយដែលមាន ចំណេះដឹង និងប្រកបដោយសីលធម៌ និងអរិយធម៌ខ្ពង់ខ្ពស់ ក៏ដូចជាការលើកកម្ពស់សមភាព យេនឌ័រនៅក្នុងសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងទៅអនាគត។

ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបដល់អ្នកផលិត មាតិកា អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម អ្នកសារព័ត៌មានប្រជាជន និងប្រព័ន្ធផ្សព្វផ្សាយគ្រប់ ប្រភេទ សូមចូលរួមសហការអនុវត្តតាមសេចក្ដីណែនាំនេះ ដោយត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ សារព័ត៌មាន និងសុជីវធម៌សង្គម ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះវប្បធម៌ ប្រពៃណី ទំនៀម ទម្លាប់ជាតិ និងការលើកកម្ពស់តួនាទីស្ត្រីនៅក្នុងសង្គមជាតិ។
ក្រសួងនឹងចាត់វិធានការយ៉ាងតឹងរឹងតាមច្បាប់ចំពោះនីតិបុគ្គល ឬរូបវន្តបុគ្គលដែលនៅតែបន្តផលិត ផ្សព្វផ្សាយ និងចែកចាយបន្តនូវមាតិកាដែលផ្ទុយនឹងខ្លឹមសារនៃសេចក្ដីណែនាំនេះ ក្រោយទទួលវិធានការអប់រំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×