Thursday, April 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា និងទីម័រឡេស្តេ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគី ដែលមានការរីកចម្រើនជាលំដាប់

នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានរៀបចំអាហារថ្ងៃត្រង់ជូនជាកិត្តិយសដល់ ឯកឧត្តម បេនឌីតូ ដូស សាន់តូស ហ្វ្រេសតាស រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការទីម័រឡេស្តេ ក្នុងឱកាសឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្តាលអាណត្តិនៃកម្មវិធីសកម្មភាពដូហា សម្រាប់ប្រទេសមានការអភិវឌ្ឍតិចតួចនៃតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅរាជធានីភ្នំពេញ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងទីម័រឡេស្តេ ដែលមានការរីកចម្រើនជាលំដាប់ ព្រមទាំងបានចែករំលែកទស្សន:អំពីការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×