បាត់ដំបង ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណ ជនបានជ្រាបថានាព្រឹកថ្ងៃទី ០២ ខែ មេសា ឆ្នាំ ២០២៦ នេះជនសង្ស័យឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុស ឆ្នាំកំណើត០២.១២.២០០៦ ដែលជាអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ លើផ្លូវជាតិលេខ៥ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុក មោងឫស្សី ខេត្តបាត់ដំបង បណ្តាលឱ្យស្លាប់អ្នកជិះម៉ូតូចំនួន០៥នាក់និងរង របួសចំនួន ០១នាក់ ត្រូវបានបញ្ជូនខ្លួនទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង ដើម្បីអនុវត្តតាម ផ្លូវច្បាប់ បន្ទាប់ពីសមត្ថកិច្ចនគរបាលីបានធ្វើការសាកសួរនិងបំពេញសំណុំរឿងចប់សព្វគ្រប់ កាលពីថ្ងៃ ទី០១ ខែ មេសា ឆ្នាំ ២០២៦ រួចមក។
ទិដ្ឋភាពនេះពិតជាបានបង្ហាញឱ្យឃើញថាគ្មានជនប្រព្រឹត្តិល្មើសច្បាប់ណាមួយត្រូវបានរួចផុតពីសំណាញ់ច្បាប់បានឡើយ។
ចំពោះការចរចារសំណង ជនរងគ្រោះទាមទារសំណងម្នាក់ ៣៥០០០ដុល្លារ ម្ដាយជនបង្ក សុំសងម្នាក់ ១ម៉ឺន ដុល្លារ។
ជនបង្កករណីគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់ ៦នាក់ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបាត់ដំបង បញ្ជូនទៅតុលាការព្រឹកនេះ ដោយឡែកការចរចារសំណងចំពោះគ្រួសារជនរងគ្រោះមិនទាន់ត្រូវគ្នា ។ ជនរងគ្រោះទាមទារសំណងម្នាក់ ៣៥០០០ ដុល្លារ ម្ដាយជនបង្ក សុំសងម្នាក់ ១ម៉ឺន ដុល្លារ ដោយម្ដាយជនបង្កបានលេីកឡេីងថា ករណីគ្រោះថ្នាក់ចរាចរណ៍ស្លាប់ខ្លះទទួលបានសំណងតែ ២០០០ដុល្លារ ទៅ ៣០០០ដុល្លារ ទេ គាត់សងម្នាក់ ១ម៉ឺនដុល្លារនេះច្រើនហើយ ម្យ៉ាងទៀត គាត់ត្រឹមចំណាយលុយជួសជុលឡានកូនគាត់ទៀត ។
ជនរងគ្រោះមិនព្រមទទួលទេ នៅថ្ងៃនេះ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តបានទំនាក់ទំនងមកជនរងគ្រោះ ដេីម្បីទៅចរចារសម្របសម្រួលគ្នាជាលេីកទី២នៅរសៀលថ្ងៃនេះ តែជនរងគ្រោះមិនទៅដោយសារម្ដាយជនបង្កដាក់សំពាធមកលេីគ្រួសារជនរងគ្រោះខ្លាំងពេក ជាពិសេស មេីលងាយជីវិតជនរងគ្រោះមិនស្មេីរថយន្តកូនគាត់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









