ទម្ងន់អីវ៉ាន់កាន់តែច្រើនជាងមុន និងអត្ថប្រយោជន៍ផ្សេងទៀតសម្រាប់អ្នកដំណើរដែលហោះហើរពីសៀមរាប-ហាណូយ និងទៅកន្លែងផ្សេងៗទៀត
ភ្នំពេញ ថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៦ – ខណៈដែលប្រជាជនកម្ពុជាត្រៀមខ្លួនប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរ ក្រុមហ៊ុនអាកាសចរណ៍ Vietjet បានផ្ដល់ប្រូម៉ូសិនមានពេលកំណត់ ដោយបញ្ចុះតម្លៃ ១០% លើតម្លៃសំបុត្រ Deluxe និងឱកាសដើម្បីទទួលបាន សំបុត្រ Eco ក្នុងការបញ្ចុះតម្លៃ ១០០%។ ជាមួយនឹងជើងហោះហើរប្រចាំថ្ងៃរបស់ Vietjet រវាងខេត្តសៀមរាប និងទីក្រុងហាណូយ រួមជាមួយនឹង បណ្តាញជើងហោះហើរនៅអាស៊ីប៉ាស៊ីហ្វិកដែលកំពុងពង្រីកយ៉ាងឆាប់រហ័សនោះ កម្មវិធីពិសេសដ៏មិនគួរឱ្យជឿនេះ ជាពេលវេលាពិសេសជាងពេលណាៗទាំងអស់ ក្នុងការទៅលេងកម្សាន្ត នៅប្រទេសវៀតណាម និងទីកន្លែងផ្សេងៗទៀត។
ចាប់ពីពេលនេះរហូតដល់ម៉ោង ២៣:០០ នៃថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៦ អ្នកដំណើរដែលកក់សំបុត្រ Deluxe អាចរីករាយជាមួយនឹងការបញ្ចុះតម្លៃ ១០% លើផ្លូវហោះហើរសៀមរាប-ហាណូយ និងផ្លូវហោះហើរអន្តរជាតិផ្សេងទៀតទៅកាន់/ពីប្រទេសវៀតណាមដោយប្រើលេខកូដ DLX10 និងការបញ្ចុះតម្លៃ ១៥% លើសេវាកម្មក្នុងស្រុកនៅក្នុងប្រទេសវៀតណាមដោយប្រើលេខកូដ DLX15 ()។ ការផ្តល់ជូនពិសេសនេះ អនុវត្តចំពោះការកក់សំបុត្រដែលធ្វើឡើងតាមរយៈគេហទំព័រ និងកម្មវិធីទូរសព្ទផ្លូវការ របស់ Vietjet សម្រាប់ការធ្វើដំណើរ ដល់ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៦ (*)។
ដោយត្រូវបានរចនាឡើងដើម្បីផ្ដល់ផាសុកភាព និងភាពងាយស្រួល កៅអី Deluxe របស់ Vietjet ជួយបង្កើនបទពិសោធន៍ធ្វើដំណើរ ជាមួយនឹងការទទួលអីវ៉ាន់ទម្ងន់រហូតដល់ ២០ គីឡូក្រាម ជម្រើសកៅអី អង្គុយដោយឥតគិតថ្លៃ និងភាពបត់បែនក្នុងការផ្លាស់ប្តូរជើងហោះហើរ។ សំបុត្រយន្តហោះនេះគឺសម្រាប់អ្នកដែលស្វែងរកការធ្វើដំណើរដែលប្រកបដោយផាសុកភាព និងគ្មានកង្វល់ មិនថាហោះហើរក្នុងប្រទេសវៀតណាម ឬតាមបណ្តាញជើងហោះហើរអន្តរជាតិរបស់ក្រុមហ៊ុន ដែលកំពុងរីកដុះដាលនោះទេ។
ដើម្បីផ្តល់តម្លៃកាន់តែពិសេសសម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជា Vietjet ក៏នឹងចាប់ផ្តើមកម្មវិធីលក់សំបុត្រ “Double Day” រយៈពេលតែមួយថ្ងៃនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ ដោយផ្តល់ឱ្យអ្នកដំណើរនូវឱកាសទទួលបានការបញ្ចុះតម្លៃ ១០០% លើសំបុត្រ Eco () ជាមួយនឹងលេខកូដប្រូម៉ូសិន SUPERSALE100។ កម្មវិធីនេះអនុវត្តលើគ្រប់បណ្តាញទាំងមូលរបស់ Vietjet ហើយអាចធ្វើការកក់សំបុត្រចន្លោះពីម៉ោង ០០:០០ ដល់ ២៣:០០ នៅថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០២៦ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ ២០២៦ ដល់ថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៧ (*)។
បន្ថែមពីលើកម្មវិធីដ៏រំភើបនោះ រាល់ការកក់សំបុត្រដែលជោគជ័យធ្វើឡើងត្រឹមថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២៦ នឹងបញ្ចូលអ្នកដំណើរដោយស្វ័យប្រវត្តិទៅក្នុងកម្មវិធីចាប់ឆ្នោតផ្សងសំណាង “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” របស់ក្រុមហ៊ុន Vietjet ដោយមានរង្វាន់ជាច្រើនដូចជា មាស ៩៩៩.៩ តម្លឹង ប័ណ្ណទឹកប្រាក់អេឡិចត្រូនិចដែលមានតម្លៃខ្ពស់ និងរង្វាន់ដ៏គួរឱ្យទាក់ទាញផ្សេងៗទៀត (***)។
ស្របពេលដែលប្រទេសវៀតណាមបន្តទាក់ទាញការចាប់អារម្មណ៍ជាសាកល ដោយសារទេសភាពចម្រុះ វប្បធម៌ដ៏សម្បូរបែប និងទីក្រុងដែលពោរពេញដោយថាមពល ក្រុមហ៊ុនអាកាសចរណ៍ Vietjet ផ្តល់នូវច្រកដ៏ងាយស្រួលទៅកាន់គោលដៅទេសចរណ៍ពេញនិយមនានានៅក្នុងប្រទេសវៀតណាម។ មានតាំងពីឆ្នេរស្ងប់ស្ងាត់លើកោះភូកុក ដាណាង និងញ៉ាត្រាង រហូតដល់ភ្នំដ៏ស្រស់ស្អាតនៅហាយ៉ាង និង សាប៉ា និងសម្រស់ទីក្រុងហាណូយដែលជាក្រុងប្រវត្តិសាស្ត្រ ទីក្រុង ហ៊ឺ (Hue) និង ហូយអាន ក៏ដូចជាថាសោភណភាពដ៏រស់រវើកនៃទីក្រុងហូជីមិញ ដូច្នេះ អ្នកដំណើរមកពីប្រទេសកម្ពុជា អាចរីករាយកម្សាន្តតាមគោលដៅទេសចរណ៍នីមួយៗ ដែលមានការបញ្ចូលគ្នារវាងប្រពៃណីជាមួយនឹងភាពទំនើប។
ជាមួយនឹងបណ្តាញដ៏ទូលំទូលាយតភ្ជាប់ប្រទេសវៀតណាមទៅកាន់គោលដៅសំខាន់ៗនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងទៀត ក្រុមហ៊ុនអាកាសចរណ៍ Vietjet បន្តធ្វើឱ្យការធ្វើដំណើរកាន់តែងាយស្រួល និងរីករាយ។ កក់សំបុត្រឥឡូវនេះ ហើយធ្វើដំណើរទៅកាន់ប្រទេសវៀតណាមដោយហោះហើរជាមួយ Vietjet ។
() ការផ្តល់ជូនពិសេសនេះអនុវត្តចំពោះសំបុត្រធ្វើដំណើរមូលដ្ឋាន (មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ) () មិនរាប់បញ្ចូលថ្ងៃបុណ្យសាធារណៈ និងកាលបរិច្ឆេទដែលមានតម្រូវការធ្វើដំណើរមមាញឹក ហើយលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត () សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធី “ធ្វើដំណើរជាមួយ Vietjet មានឱកាសឈ្នះរង្វាន់មាស Fly Vietjet Strike Gold” សូមចូលទៅទីនេះ។
#
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍ Vietjet ដំណើរការយន្តហោះចំនួន ១៣៥ គ្រឿង និងមានយន្តហោះជិត ៦០០ គ្រឿងបន្ថែមទៀតដែលកំពុងត្រូវបានបញ្ជាទិញ រួមទាំងយន្តហោះដែលមានតួធំទូលាយ និងយន្តហោះដែលមានតួតូច។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066




