Thursday, April 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្ឃកុហកភូតភរបោកប្រាស់ឆបោកត្រូវបានចាប់ផ្សឹកប្រគល់ជូនសមត្ថកិច្ចនគរបាលចាត់ការបញ្ជូនទៅតុលាការ..,

កំពង់ស្ពឺ​ ៖​ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការសម្របសម្រួលនីតិវិធីពី​ តំណាងអ​យ្យ​ការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ កំលាំងនគរបាល​នៃអធិការនគរ​បាលស្រុកបសេដ្ឋ​ បានទទួលជ​ន​សង្ស័​យ​ ជាអតីតព្រះសង្ឃព្រះនាម​ (ភ័ណ្ឌ ផាត់យុទ្ធ) ព្រះជ​ន្មាយុ ២១​ព្រះវស្សា អះអាងថា​ គង់នៅវត្តចំប​ក់ ស្រុកកំ​ណើតនៅភូមិឬស្សីជុក ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែ​ង ។

ស្ដីពីដំណេីររឿង​ដោយមានករណីឆបោកបន្លំយកគ្រឿ​ងអលង្ការ​ មានតម្លៃជាទ្រព្យសម្បត្ដិដាក់ក្នុងផ្លូវអរូបិពិធី​បណ្ដេញខ្មោចព្រាយបិសាចដែល​ជាការភូតកុហកពីបុគ្គលសង្ឍខាងលេី​ ជាមួយនិងញោមម្ដាយព្រះសង្ឃមួ​យអង្គទៀតដែលបានជួបគ្នាក្នុងពិធីសាសនាមួយនៅ​ក្នុងវត្ដនៅផ្សាស្លាបលែង​ ស្រុកបសេដ្ឋ​ នាពេលមួយក​ន្លងទៅក្នុងខែកុម្ភៈ​ ឆ្នាំ២០២៦​ ដោយបានបន្លំយកគ្រឿងអលង្ការ​រត់ចោលពិធីទាំងយប់អាធាត្រ​ ទាំងដែលខ្មោចព្រាយបិសាចមិនទាន់ចេញផង​ ។

សមត្ថកិច្ចបានទទួលបណ្ដឹងនិងមនុស្សបានធ្វេីការសាក​សួរ​ជនសង្ស័យខាងលេីបានឆ្លេីយ​សារភាពទទួលស្គាល់​កំហុសទាំងអស់និងប្រាប់ថាពិតបានយក​គ្រឿង​អល​ង្ការ​ទៅលក់នៅតូបមួយកន្លែងនៅជិតម្ដុំផ្សា​ ៧មករា​ ។ តាមលទ្ធផលជាក់ស្ដែងបុគ្គលឈ្មោះ​ (ភ័ណ្ឌ ផាត់យុទ្ធ) នេះកាលនៅជាព្រះសង្ឃ បានរៀនសូត្រធម៌វិន័យជ្រៅជ្រះ​និងបានបន្លំខ្លួនទៅនៅវត្ដល្បី​ ដែលមានព្រះសង្ឍ​ចេញចូលច្រេីនរួចទាក់ទងទំនាក់ទំនងមកលេងវត្ដនិងអួតបញ្ចុះបញ្ចូលថាខ្លួនមានបារមីកាន់ពូកែនិងមានកូនសិសគុណសុទ្ធតែឯកឧត្ដម​ លោកជំទាវ​ ឧកញ៉ាដែល
ចូលចិត្ដនិងជឿជាក់ជួយឧបត្ថម្ភនូវបច្ច័យដេីម្បីកសាងទីសក្ការៈសាលាបាលី​ ។ ល។ បេីវត្ដត្រូវការចាំខ្លួនជួយអោយកូនសិស្សគុណផ្ដល់បច្ច័យអោយ​មកកសាង តែមុនអោយរកលេសនេះ​ ភរនោះខ្ចីលុយដេីម្បីយកធ្វេី​នេះធ្វេីនោះ​ រហូតបោកប្រាស់ព្រះចៅអធិការវត្ដមួយចំនួនបានប្រាក់ជាច្រេីនរួចរត់គេចមិនត្រឡប់ទៅវិញជា​ច្រេីនវត្ដ​ ការឆបោកមកពីការលង់ជឿចង់បានផលប្រ​យោជន៍ពី​ឈ្មោះ​ (ភ័ណ្ឌ ផាត់យុទ្ធ)​ ថាជួយកសាងអោ​យវត្ដ​ ។

ចំពោះជនសង្ស័យខាងលើ កម្លាំងជំនាញបានឃាត់ខ្លួន​បញ្ជូនទៅកាន់ការិយាល័យប្រឆាំងភេរវកម្មនិងឧក្រឹដ្ឋកម្មឆ្លងដែន​ នៃស្នងការដ្ឋាននគរបាលខេត្ដ​ដើម្បីកសា​ង​សុំណុំរឿង​ ចាត់ការតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×