ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនគរបាល ខេត្តបាត់ដំបង និងសម្របសម្រួលនីតិវិធីដោយឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង ។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ កំលាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង សហការជាមួយ អធិការនគរបាលស្រុកសង្កែ និង ក្រុមអន្តរាគមន៍ បង្ការបង្រាប នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ធ្វើការបង្ក្រាបករណី ឃាតកម្មគិតទុកជាមុន (រិតកនឹងចំណងខ្សែក្រវ៉ាត់) កើតហេតុកាលពីថ្ងៃទី ២៤ ខែ មីនា ឆ្នាំ ២០២៦ ត្រង់ចំណុចក្រុមទី៣៦ ភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់ ។
បច្ចុប្បន្នផ្នែកជំនាញកំពុងកសាងសំណុំរឿង ចាត់ការតាមនិតិវិធីច្បាប់ ៕រក្សាសិទ្ធដោយ៖សុទ្ធលី







