Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការខេត្តបាត់ដំបង សន្និដ្ឋានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសសរុបជនរងគ្រោះស្លាប់ចំនួន៥នាក់

ស្នងការខេត្តបាត់ដំបង សន្និដ្ឋានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តបង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់ និងរបួសសរុបជនរងគ្រោះស្លាប់ចំនួន៥នាក់ប្រុសចំនួន២នាក់ស្រីចំនួន០៣នាក់ ដែលក្នុងនោះស្រីម្នាក់មាន គភ៌ចំនួន៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន១នាក់ប្រុស ជនរងគ្រោះទាំងអស់ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២៦បានចេញសេចក្តីប្រកាសព័ត៌មាន៖ ស្តីពីលទ្ធផលនៃការស្រាវ​ជ្រាវស៊េីបអង្កេតលេីករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវជាតិលេខ​៥​ ស្ថិតក្នុងភូមិកកោះ​ ឃុំកកោះ​ ស្រុកមោងឫស្សី​ ខេត្តបាត់​ដំបង​ បណ្តាលឱ្យស្លាប់ជនរងគ្រោះចំនួន០៥នាក់​ កាលពីថ្ងៃទី២៧​ ខែ​ មីនា​ ឆ្នាំ២០២៦​ ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណជនបានជ្រាបថា កាលពីយប់ថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៦វេលាម៉ោង២២និង៤០នាទីលើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត លេខ 246-247 ស្ថិតក្នុងក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយកើតឡើងរវាងរថយន្ត០១គ្រឿងម៉ាកមកស៊ីដេសMERCEDESBENZ AMG GT53ពណ៌ខ្មៅស៊េរី ឆ្នាំ២០២០ពាក់ផ្លាកលេខកម្ពុជាC.S.6168 (អ្នកបើកបររត់គេចខ្លួនពីកន្លែងកើតហេតុ) ជាមួយនឹងម៉ូតូចំនួន០២ គ្រឿងដែលម៉ូតូទី១ម៉ាកហុងឌីមHONDADREAMពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1H-2105 ជិះគ្នាចំនួន ០៣ នាក់ បណ្តាលឱ្យស្លាប់ចំនួន ០២នាក់ និងរងរបួសធ្ងន់ចំនួន ០១នាក់ប្រុស រីឯម៉ូតូទី២ ម៉ាកហុងដាឌ្រីម HONDA DREAM ពណ៌ខ្មៅពាក់ផ្លាកលេខ បាត់ដំបង 1S-1965 ជិះគ្នាចំនួន ០៣នាក់បណ្តាលឱ្យស្លាប់ចំនួន ០៣នាក់ប្រុសចំនួន ០២នាក់ស្រីចំនួន ០១នាក់ ។

សរុបជនរងគ្រោះស្លាប់ចំនួន០៥នាក់ប្រុសចំនួន០២នាក់ស្រីចំនួន០៣នាក់ ដែលក្នុងនោះស្រីម្នាក់មាន គភ៌ចំនួន០៣ខែផង (តាមប្រភពពីក្រុមគ្រួសារសព) និងរងរបួសធ្ងន់ចំនួន ០១នាក់ប្រុស ជនរងគ្រោះទាំងអស់ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សីខេត្តបាត់ដំបង ខណៈដែលជនរងគ្រោះជិះម៉ូតូវិលត្រឡប់មកពីមើល ការប្រគុំតន្ត្រីមួយកន្លែងស្ថិតនៅ ទីរួមស្រុកមោងឫស្សី នារាត្រីនោះ។ បន្ទាប់ពីកើតហេតុរួចមកសមត្ថកិច្ចនគរបាលស្រុកមោងឫស្សី រួមសហការជាមួយសមត្ថកិច្ចនគរបាល ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានបានចុះទៅដល់ទីតាំងកើតហេតុ អ្នកបើករថយន្ត បង្កគ្រោះថ្នាក់បានគេចខ្លួនពីកន្លែងកើតហេតុបាត់ដោយបន្សល់ទុករថយន្តបង្កនៅទីនោះហើយសមត្ថកិច្ច និងអ្នក ជួយសង្គ្រោះនាំអ្នករងរបួសទៅកាន់មន្ទីរពេទ្យ និងអ្នកស្លាប់ប្រគល់ជូនក្រុមគ្រួសារសព បានវាស់វែងពិនិត្យកន្លែង
កើតហេតុ និងប្រមូលភស្តុតាងនានានៅកន្លែងកើតហេតុ។

តាមរយៈផ្លាកលេខរថយន្ត កម្ពុជាC.S.6168 សមត្ថកិច្ចបានធ្វើការស្រាវជ្រាវស្វែងរកឃើញអត្តសញ្ញណ ម្ចាស់រថយន្តមានឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទប្រុសឆ្នាំ កំណើត ០២.១២.២០០៦ មានទីលំនៅផ្ទះលេខ ១៧ ផ្លូវ លេខ ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលបានចាត់វិធានការស្រាវជ្រាវស្របតាមជំនាញស្របតាមនីតិវិធីជាបន្តបន្ទាប់ លុះដល់ · ថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២៦ សមត្ថកិច្ចនគរបាលបានទំនាក់ទំនងទៅឈ្មោះ ស៊ីវ សុជាតិ ជាឳពុករបស់ ឈ្មោះស៊ីវ ជ័យសិដ្ឋ ដើម្បីឱ្យគាត់សហការបញ្ជាក់ពីករណីនេះក្នុងនោះគាត់បានបញ្ជាក់ថា រថយន្តម៉ាកមកស៊ីដេស MERCEDESBENZ_AMG_GT53 ពណ៌ខ្មៅស៊េរីឆ្នាំ២០២០ពាក់ផ្លាកលេខ កម្ពុជាC.S.6168 គឺជាកម្មសិទ្ធរបស់កូន គាត់ឈ្មោះស៊ីវ ជ័យសិដ្ឋ ប្រាកដមែន នៅថ្ងៃទី ២៧ ខែ មីនា ឆ្នាំ២០២៦គាត់បានដឹងថាកូនគាត់នេះបើករថយន្ត ខាងលើ ចេញពីភ្នំពេញ មកផ្លូវបាត់ដំបង មិនទៅតាមផ្លូវសៀមរាបទេ ហើយថ្ងៃដដែលគាត់បានទទួលទូរស័ព្ទពី ប្រពន្ធគាត់ប្រាប់ថា កូនឈ្មោះ ស៊ីវ ជ័យសិដ្ឋ ជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង ប៉ុន្តែមកដល់ថ្ងៃនេះ គាត់ មិនបានទទួលដំណឹងថា កូនរបស់គាត់ស្ថិតនៅទីណានោះទេ ប៉ុន្តែសមត្ថកិច្ចបានស្នើឱ្យឈ្មោះ ស៊ីវ សុជាតិ បន្ត សហការជាមួយសមត្ថកិច្ចក្នុងការស្វែងរកកូនរបស់គាត់មកទទួលខុសត្រូវលើករណីនេះ។

ក្រៅពីការកសាងសំណុំរឿងស្របតាមជំនាញ ស្របតាមនីតិវិធី មកដល់ពេលនេះសមត្ថកិច្ចនគរបាលបន្ត ប្រមូលភស្តុតាងបន្ថែមទៀតតាមរយៈកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវក្នុងទិសដៅ ពីភ្នំពេញមកខេត្តបាត់ដំបង និង ប្រភពផ្សេងៗទៀតដែលអាចវាយតម្លៃនិងសន្និដ្ឋានបានថា ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ពិតជាបានបើកបររថយន្តខាងលើ បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់និងរបួសជនរងគ្រោះដូចខាងលើហើយខណៈពេលនេះសមត្ថកិច្ចកំពុងសហការ ស្វែងរកឈ្មោះ ស៊ីវ ជ័យសិដ្ឋ យកមកទទួលខុសត្រូវតាមផ្លូវច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×