Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ១០នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណីផ្សេងគ្នា

អនុវត្តតាមបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ១០នាក់ ដែលប្រព្រឹត្តបទល្មើស០២ករណី៖

ករណីទី១: កាប់នឹងវាយម៉ូតូឱ្យខូចខាត សម្ភារ នៅចំណុច ម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។

ករណីទី២ៈ (មុខសញ្ញាសេសសល់) ប្រើកាំបិត និងដុំថ្ម កាប់ទៅលើម៉ូតូឱ្យខូចខាតម៉ូតូចំនួន០៤គ្រឿង) នៅចំណុចមុខផ្ទះលេខ១៨ ផ្លូវលេខ៥៦២ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ។

ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់៖
១- ឈ្មោះ ទ្រី វិឆៃ ហៅឆៃ ភេទប្រុស អាយុ១៧ឆ្នាំ។
២- ឈ្មោះ សុខុនបញ្ញាស័ក្ក ហៅស័ក្ក ភេទប្រុស អាយុ ១៦ឆ្នាំ។
៣ -ឈ្មោះ វុឹងច្រង់ដេវិត ហៅវិត ភេទប្រុស អាយុ ១៧ឆ្នាំ។
៤- ឈ្មោះ ហាក់ ឧត្តមរក្សា ហៅខ្មៅ ភេទប្រុស អាយុ ១៨ឆ្នាំ។
៥-ឈ្មោះ ហេង សុខណាន ហៅម៉ាប់ ភេទប្រុស អាយុ ១៨ឆ្នាំ។
៦- ឈ្មោះ អាន សុខបញ្ញា ហៅ ញ៉ា ភេទប្រុស អាយុ ១៧ឆ្មាំ។
៧- ឈ្មោះ ចាន់ វ៉ាន់ ដា ភេទប្រុស អាយុ ១៧ឆ្នាំ។
៨-ឈ្មោះ ស៊ុន ស័ក្កដា ភេទប្រុស អាយុ ១៧ឆ្នាំ។
៩-ឈ្មោះ រម្យ សម្បត្តិធាវី ហៅគីដូរ ភេទប្រុស អាយុ ១៧ ឆ្នាំ។
១០-ឈ្មោះ ទ្បេង ម៉េងស៊ាង ភេទប្រុស អាយុ ១៨ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕​រក្សាសិទ្ធដោយ៖សុទ្ធលី

×