ក្រុមហ៊ុន R3 International សម្រិតសម្រាំងបច្ចេកវិទ្យាវេជ្ជសាស្ត្រស្តង់ដារប្រទេសសិង្ហបុរី បង្កើតបានជាផលិតផលគ្រឿងសម្អាង ឬលើកសម្រស់ R 3 R ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី នៅតែមានទស្សនៈដ៏លេចធ្លោមួយ គឺចង់ឱ្យអតិថិជនបង្កើតប្រាក់ចំណូលជាមួយផលិតផលលើកសម្រស់ R 3 R ទាំងបុរស-នារី ប្រើប្រាស់ភ្លាម មានប្រសិទ្ធភាពភ្លាមៗ តាមរយៈការធ្វើតេស្ត ម៉ាស្សាមុខ ម៉ាស្សាស្បែក ដៃ ជើង ជាមួយអ្នកជំនាញប្រកបដោយវិជ្ជាជីវៈ នោះគឺធ្វើអាជីវកម្មនៅកម្ពុជា ឬចែកចាយបន្ត។
អគ្គនាយកក្រុមហ៊ុន R3 International លោក អឺននី ឈូ ( Ernie Chu ) បានថ្លែងឱ្យដឹងថា ផលិតផលគ្រឿងសម្អាង ឬលើកសម្រស់ R 3 R បើនិយាយចំពោះអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ និងទីផ្សារនៅតាមបណ្ដាប្រទេសនានាវិញ យើងទទួលបាននូវអ្វីដែលយើងចង់បានហើយ ប៉ុន្តែយើងចង់បានជាងនេះទៅទៀតនោះ គឺការចាប់ដៃគូពាណិជ្ជកម្ម ឬថា ការបង្កើតប្រាក់ចំណូលជាមួយផលិតផល R 3 R , មានន័យថា អតិថិជនប្រើប្រាស់ផលិតផល R 3 R ហើយ មិនត្រឹមតែមានប្រសិទ្ធភាពភ្លាមៗ ធ្វើឱ្យស្បែក.សជ្រះថ្លា ភ្លឺរលោងប៉ុណ្ណោះទេ ថែមទាំងមានអាជីវកម្មមួយក្នុងដៃទៀតផង គឺចែកចាយបន្ត។
លោក អឺននី ឈូ ( Ernie Chu ) និយាយថា ផលិតផល R 3 R ធានាថា ប្រើប្រាស់មានប្រសិទ្ធភាពភ្លាមៗ ដូច្នេះ សក្ដានុពលបស់វា គឺឆាប់ទាក់ទាញទីផ្សារ ព្រោះពេលលោក-អ្នកប្រើប្រាស់ផលិតផលនេះរួចតែប៉ុន្មានថ្ងៃ ពេលចេញទៅទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្ម ឬការងារនៅជុំវិញខ្លួនលោក-អ្នក លោកអ្នកនឹងកើតមានទំនុកចិត្តគួរឱ្យភ្ញាក់ផ្អើល ដោយសារអ្នកនៅជុំវិញខ្លួន នឹងភ្ញាក់ផ្អើលដោឃើញស្បែកលោកអ្នក. សជ្រះថ្លា ភ្លឺរលោង ហើយគេគ្រប់គ្នានឹងសួរថា ប្រើផលិតផលអ្វីហ្នឹង បានជាស្រស់ស្អាតម្ល៉េះ ?! ហ្នឹងហើយជាការងាយស្រួលក្នុងការចាប់យកទីផ្សារ ឬចាប់យកដៃគូពាណិជ្ជកម្ម ក៏ដូចជាការចែកចាយផលិតផល R 3 R ប្រកបដោយសក្ដានុពល ។
បើតាម អគ្គនាយកក្រុមហ៊ុន R3 International គឺថា បន្ទាប់ពីលោក-អ្នកទទួលបានជោគជ័យក្នុងការបណ្ដាក់ទុន ឬចាប់ដៃគូពាណិជ្ជកម្ម ជាមួយផលិតផល R 3 R ហើយ មិនថា នៅប្រទេសណា ឬទីកន្លែងណា ? ក្រុមហ៊ុននឹងអញ្ជើញលោក-អ្នក ចុះទៅទស្សនៈកិច្ចផ្ទាល់នៅរោងចក្រផលិត ដើម្បីមើលខ្សែចង្វាក់ផលិតកម្មរបស់ផលិតផល R 3 R ពីការសម្រិតសម្រាំង បច្ចេកវិទ្យា ឧបករណ៍-សម្ភារៈទំនើបៗ ក្រុមគ្រូពេទ្យក៏ដូចជាអ្នកជំនាញ បច្ចេកវិទ្យា វិទ្យាសាស្រ្តវេជ្ជសាស្ត្រ នៅលើទីតាំងផ្ទាល់ ក្នុងប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងបណ្ដាប្រទេសមួយចំនួនទៀត។
ក្នុងពេលទស្សនារោងចក្រ ខ្សែចង្វាក់ផលិតកម្ម បន្ទប់ពិសោធន៍ និងឃ្លាំងស្តុក ដែលប្រកបទៅដោយសីតុណ្ហភាពតាមកម្រិតស្តង់ដារវេជ្ជសាស្ត្រ លោក-អ្នកអាចសាកសួរជាមួយក្រុមអ្នកជំនាញរបស់ផលិតផល R 3 R បាន ប្រកបដោយក្ដីពេញចិត្ត, ពេលនោះលោក-អ្នកនឹងភ្ញាក់ផ្អើលអំពីកម្រិតស្តង់ដាររបស់ផលិតផល R 3 R ពីសាស្ត្រាចារ្យវេជ្ជសាស្ត្រជុំវិញពិភពលោកមកប្រមូលផ្ដុំនៅក្នុងប្រទេសសិង្ហបុរី។
ជាងនេះទៅទៀត លោក-អ្នក ដែលជាអ្នកបណ្ដាក់ទុនថ្មី ចាប់ដៃគូអាជីវកម្មថ្មី ជាមួយផលិតផលសម្អាង ឬលើកសម្រស់ R 3 R លោក-អ្នកនឹងបានជួបជុំមេបណ្ដាញសាខាចែកចាយ នៅតាមបណ្ដាប្រទេសនីមួយៗ ហើយអាចសាកសួរគ្នាពីបទពិសោធន៍នៃការធ្វើពាណិជ្ជកម្មលើផលិតផល R 3 R , មានន័យថា ពេលចាប់ដៃគូរជាមួយផលិតផល R 3 R ហើយ គឺមិនអាចទុកឱ្យលោក-អ្នកនៅឯកោម្នាក់ឯងនោះទេ ពោលគឺ លោកអ្នកនឹងទទួលបានការប្រឹក្សាពីមេបណ្ដាញសាខាចែកចាយណាមួយជាក់ជាមិនខាន ប្រកបដោយភាពភ្លឺស្វាង គឺរួមគ្នាធ្វើទទួលបានប្រាក់ចំណូលទាំងអស់គ្នា៕ ពិសិដ្ឋ CEN





















