Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសិង្ហបុរី

ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការការទូទាត់ឆ្លងដែនតាមឃ្យូអរកូតរវាងព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋសិង្ហបុរី (ដំណាក់កាលទី២៖ សិង្ហបុរីស្កេនខេអេចឃ្យូអរកូតនៅក្នុងប្រទេសកម្ពុជា) នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ពិធីនេះមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងទេសចរណ៍ សមាគមសណ្ឋាគារ សមាគមភោជនីយដ្ឋាន សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា ព្រមទាំងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៃប្រទេសកម្ពុជានិងសិង្ហបុរី សរុបប្រមាណ ១៩០ រូប។

ការដាក់ឱ្យដំណើរការជាផ្លូវការដំណាក់កាលទី២ នេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនជាឌីជីថល ស្របតាមទស្សនវិស័យរបស់អាស៊ានក្នុងការអភិវឌ្ឍការធ្វើអន្តរប្រតិបត្តិការទូទាត់ក្នុងតំបន់ លើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិក្នុងការធ្វើប្រតិបត្តិការទូទាត់ ដើម្បីជំរុញ និងសម្រួលសកម្មភាពពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងប្រទេសក្នុងតំបន់ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត សំដៅគាំទ្រកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕រក្សាសិទ្ធដោយ៖សុទ្ធលី

×