Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ចូលខ្លួនមកធ្វេីការបំភ្លឺ ករណីបើករថយន្ដស៊េរីទំនើបបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់

បាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះ ស៊ីវ ជ័យសិដ្ឋ ចូលខ្លួនមកធ្វេីការបំភ្លឺនៅថ្ងៃទី០១ ​ខែ​មេសា​ ឆ្នាំ២០២៦ ​វេលាម៉ោ​ង​១០និង០០នាទី នៅការិយាល័យនរបា​លចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំ​ណត់។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អញ្ជើញឈ្មោះស៊ីវ ជ័យសិដ្ឋភេទប្រុ​ស ឆ្នាំកំណើត ០២-១២-២០០៦ ជាម្ចាស់កម្មសិទ្ធនៃរថយន្តម៉ាក MERC EDES BENZ ពាក់ផ្លាកលេខ កម្ពុជា-C.S.​61​68 ដែលរថយន្តនេះបានបង្កគ្រោះថ្នា​ក់ចរាចរណ៍កាលពីយប់ថ្ងៃទី២៧ ខែ មី​នា ឆ្នាំ២០២៦វេលាម៉ោង២២​និង​៤០​នា​ទីនៅចំណុចផ្លូវជាតិលេខ៥ស្ថិតក្នុងភូមិ​កកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេ​ត្តបាត់ដំ​បង បណ្តាលឱ្យស្ល-ាប់ជន​រង​គ្រោះចំនួន០៥នាក់ប្រុសចំនួន០២នាក់​ស្រ្តីចំនួន០៣នាក់​ ។

ឈ្មោះ ស៊ីវ ជ័យសិដ្ឋ ភេទ ប្រុស​ត្រូវចូលខ្លួនមកធ្វេីការបំភ្លឺពីករណីនេះនៅថ្ងៃទី០១​ខែ​មេសា​ឆ្នាំ២០២៦​វេលាម៉ោ​ង​១០និង០០នាទីនៅការិយាល័យនរបា​លចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងជាកំ​ណត់។

នៅថ្ងៃទី៣០ មីនា ២០២៦ លោកគ្រូ គិន ភា បានសរសេរសារលើបណ្តាញសង្គមយ៉ាងដូច្នេះថា «យុត្តិធម៌កុំឱ្យគ្រាន់តែនៅលើបបូរមាត់ ៖ បើចង់រក្សាសង្គម ត្រូវតែហ៊ានវះកាត់សាច់ស្អុយ!»

វាជារឿងដ៏ខ្លោចផ្សាបំផុត ដែលចំនួនអ្នកស្លាប់តាមដងផ្លូវរាល់ថ្ងៃ មានសន្ទុះខ្ពស់ជាងការបាត់បង់ជីវិតក្នុងសង្គ្រាមឈ្លានពានទៅទៀត។ អ្វីដែលកាន់តែឈឺចាប់ គឺជនបង្កភាគច្រើនត្រូវបានគេដឹងថា ជាកូនចៅមន្ត្រីមានបុណ្យស័ក្តិខ្ពង់ខ្ពស់ និងអ្នកជំនួញមានមុខមាត់ក្នុងសង្គម ដែលតែងតែធ្វើឱ្យសាធារណជនមន្ទិលសង្ស័យថា តើទណ្ឌកម្មផ្លូវច្បាប់ត្រូវបានអនុវត្តដោយតម្លាភាពឬគ្រាន់តែជាការធ្វើបង្គ្រប់កិច្ច? មតិមហាជនជជែកគ្នាយ៉ាងព្រោងព្រាតដោយអស់សង្ឃឹមថា «ឱ្យតែស្គាល់គ្នា ឱ្យតែមានខ្នង ឱ្យតែមានលុយ ប្រហែលជា​មានសំណាញ់សុវត្ថិភាពការពារហើយមើលទៅ!»។

ករណីគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ និងករណីចុងក្រោយដ៏រន្ធត់នៅខេត្តបាត់ដំបង ដែលជនបង្កត្រូវបានគេស្គាល់ថាជាកូនស្នងការរងខេត្តបន្ទាយមានជ័យ កំពុងក្លាយជាផ្ទាំងស៊ីបនៃការតាមដានយ៉ាងយកចិត្តទុកដាក់ពីសាធារណជន។ សាធារណជនកំពុងអន្ទះសាររង់ចាំមើលថា តើចំណាត់ការផ្លូវច្បាប់នឹងបង្ហាញសខ្មៅឱ្យច្បាស់លាស់បែបណា ឬក៏រឿងរ៉ាវនឹងត្រូវរលាយបាត់ទៅតាមខ្យល់, ជនបង្ករួចខ្លួន ហើយនឹងលេចមុខអ្នកមកទទួលទោសជំនួស?

ប្រសិនបើប្រព័ន្ធយុត្តិធម៌នៅតែបន្តបង្ហាញភាពរអាក់រអួល ហើយជនរងគ្រោះ មិនអាចទទួលបាន​យុត្តិធម៌ពេញលេញនោះទេ នោះទំនុកចិត្តរបស់ប្រជាពលរដ្ឋចំពោះអាជ្ញាធរនឹងកាន់តែថមថយ។ នៅពេលនោះ រាល់ការរិះគន់នឹងបាញ់ឆ្ពោះទៅរករាជរដ្ឋាភិបាលទាំងមូល ដោយសារការមើលឃើញថា ស្ថាប័នកំពូលកំពុងឱបក្រសោបមន្ត្រីខូច​និងឈ្មួញទុច្ចរិត។ ផ្នត់គំនិតអវិជ្ជមាននេះ នឹងក្លាយជាគ្រាប់បែកកំណត់ម៉ោង ដែលបង្កើតស្នាមប្រេះឆាក្នុងសង្គមកាន់តែជ្រៅទៅៗ បូករួមជាមួយសម្ពាធសកលនៃវិបត្តិថាមពល និងសង្គ្រាមព្រំដែនផង វានឹងក្លាយជាបន្ទុកដ៏សែនធ្ងន់ធ្ងរសម្រាប់រដ្ឋាភិបាលក្នុងការគ្រប់គ្រងស្ថានការណ៍។

ហេតុនេះ វាល្មមដល់ពេលហើយដែលអ្នករាជការដែលមានបណ្ដាសក្តិខ្ពង់ខ្ពស់ និងអ្នកមានទ្រព្យធនស្តុកស្ដម្ភ ដែលតែងតែអះអាងថា «ស្រឡាញ់ជាតិនិងគាំទ្រថ្នាក់ដឹកនាំ» ត្រូវបង្ហាញសកម្មភាពឱ្យដូចនឹងសម្ដី។ រាជរដ្ឋាភិបាលត្រូវតែហ៊ានវះកាត់មន្ត្រីខូចដែលអាងអំណាចបុណ្យស័ក្តិ និងឈ្មួញទុចរិតដែលអាងអំណាចទ្រព្យធន មកជាន់ឈ្លីច្បាប់។ ចូរចងចាំថា សង្គមមួយមិនបែកបាក់ដោយសារការកម្ចាត់មន្ត្រីខូចនិងឈ្មួញទុចរិតនោះទេ ប៉ុន្តែសង្គមនឹងបែកបាក់ ជាតិនឹងរលាយ បើអាជ្ញាធរនៅតែបន្តការពារជនខិលខូច ហើយទុកឱ្យយុត្តិធម៌ក្លាយជាទំនិញសម្រាប់តែអ្នកមានអំណាចនិងមានលុយ៕

កូនប្រុស​លោកឧត្ដមសេនីយ៍​ត្រី​ ស៉ីវ​ សុជាតិ​ ស្នងការ​រងខេត្ត​បន្ទាយមានជ័យ​ ឈ្មោះ​ ស៉ីវ​ ជ័យសិដ្ឋ​ បានបេីក​រថយន្ត​ Mercedes Sport បុកជនរងគ្រោះ​បណ្ដាល​ឲ្យស្លាប់​ ចំនួន​ ៦នាក់​ នៅ​ឃុំកកោះ ស្រុកមោងឬស្សី​ ខេត្ត​បាត់ដំបង​ ហើយ​រត់​គេចខ្លួន​បាត់​ ។​ សមត្ថកិច្ច​កំពុង​តាមចាប់​ខ្លួន​យកមកផ្ដន្ទាទោសតាមច្បាប់​។

រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ ទិសខាងត្បូង ឆ្ពោះទៅទិសខាងបាត់ដំបង ទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង លើគន្លងផ្លូវម៉ូតូ។

ម៉ូតូទី១ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1H-2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ១៖ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និង២៖ ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់) បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ ម៉ូតូទី២ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S-1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ១៖ឈ្មោះវុន ស្រីជា ភេទស្រីអាយុ៤៣ឆ្នាំរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និង២៖ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ដែលកំពុងបើកបរស្របទិសគ្នា។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ដឹងថា រថយន្តបើកបរក្នុងទិសដៅពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកេីតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ពេញទំហឹងតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្ក និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ដ MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប៉ុន្ដែសមត្ថកិច្ចកំពុងកោះហៅ ដើម្បីមិនទាន់ដឹងថា បុគ្គលនេះជាអ្នកបើកផ្ទាល់ ឬអ្នកផ្សេង៕
រក្សាសិទ្ធដោយ៖សុទ្ធលី

×