Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនបង្កបើករថយន្ដ MERCEDES BENZ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បុកមនុស្សស្លាប់៦នាក់ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង បានរត់គេចខ្លួនបាត់ ខណៈសាច់ញាតិជនរងគ្រោះបង្ហើយរកយុត្តិធម៌

បាត់ដំបង៖ រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក MERCEDES BENZ AMG GT53 ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 បានបុករះម៉ូតូពីរគ្រឿងពេញទំហឹង បណ្ដាលឲ្យមនុស្ស៦នាក់ស្លាប់ រួចជនបង្កគេចខ្លួនបាត់សមត្ថកិច្ចស្វែងមិនទាន់ឃើញនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២៖៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា កើតឡើងរវាងរថយន្ត១គ្រឿងម៉ាក MERCEDES BENZ AMG GT53 ប្រភេទគ្រួសារ ពណ៌ខ្មៅ ពាក់ផ្លាកលេខកម្ពុជា C.S.6168 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) បើកបរមកពីទិសខាងភ្នំពេញ ទិសខាងត្បូង ឆ្ពោះទៅទិសខាងបាត់ដំបង ទិសខាងជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង លើគន្លងផ្លូវម៉ូតូ។

ម៉ូតូទី១ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1H-2105 អ្នកបើកបរឈ្មោះ ប៉ុក ស៊ីណាប់ ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ១៖ឈ្មោះ ម៉េន ម៉ីនាង ភេទស្រី អាយុ១០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និង២៖ ឈ្មោះ ម៉េន សុខមាន ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (របួសធ្ងន់) បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកមោងឫស្សី។ ម៉ូតូទី២ ម៉ាក Honda dream ពណ៌ខ្មៅ ពាក់ផ្លាកលេខបាត់ដំបង 1S-1965 អ្នកបើកបរឈ្មោះ សួន ធានី ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និងអ្នករួមដំណើរចំនួន២នាក់ទៀត ១៖ឈ្មោះវុន ស្រីជា ភេទស្រីអាយុ៤៣ឆ្នាំរស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) និង២៖ឈ្មោះ ចាន់ ចាវ ភេទប្រុស អាយុ០៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ស្លាប់) ដែលកំពុងបើកបរស្របទិសគ្នា។

តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានបញ្ជាក់ដឹងថា រថយន្តបើកបរក្នុងទិសដៅពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង ក្នុងល្បឿនលឿន ពេលមកដល់ចំណុចកេីតហេតុខាងលើ បានបុកពីក្រោយម៉ូតូចំនួន២គ្រឿង ដែលបើកបរក្នុងទិសដៅស្របគ្នា ពេញទំហឹងតែម្ដង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកជនបង្ក និងបានយកមធ្យោបាយបង្ក និងវត្ថុតាងយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីដោះស្រាយតាមនីតីវិធីច្បាប់។ ចំណែកឯសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុ និងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី។

សមត្ថកិច្ចបង្ហាញអត្តសញ្ញាណម្ចាស់រថយន្ដ MERCEDES BENZ AMG GT53 ពាក់ផ្លាកលេខកម្ពុជា C.S.6168 ឈ្មោះ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងមានទីលំនៅបច្ចុប្បន្ន នៅផ្ទះលេខ១៧ ផ្លូវ១២ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ ប៉ុន្ដែសមត្ថកិច្ចកំពុងកោះហៅ ដើម្បីមិនទាន់ដឹងថា បុគ្គលនេះជាអ្នកបើកផ្ទាល់ ឬអ្នកផ្សេង៕រក្សាសិទ្ធដោយ៖សុទ្ធលី

×