Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានរួមដាក់ឱ្យប្រើប្រាស់របាយការណ៍ សង្ខេបគោលនយោបាយស្ដីពី “ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ”

រាជធានីភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានរួម
ដាក់ឱ្យប្រើប្រាស់របាយការណ៍ សង្ខេបគោលនយោបាយស្តីពី “ដុល្លារូបនីយកម្ម និងការទូទាត់ប្រាក់ឈ្នួលក្នុងវិស័យនាំចេញសំខាន់ៗ” ។

នាថ្ងៃសុក្រ ២កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ ធនាគារជាតិនៃកម្ពុជា និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (យូអិនឌីភី) បានដាក់ឱ្យប្រើប្រាស់ របាយការណ៍សង្ខេបគោលនយោបាយស្តីពី “ដុល្លារូបនីយកម្ម និងផលប៉ះពាល់ក្នុងវិស័យកាត់ដេរ ផលិតផលស្បែកជើង ផលិតផលធ្វើដំណើរ និងកាបូប នៅកម្ពុជា” ក្នុងឱកាសអបអរសាទរទិវាប្រាក់រៀល ខួបលើកទី ៤៦ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅវិទ្យាស្ថានសិក្សាបច្ចេកធនាគារ រាជធានីភ្នំពេញ។ ឯកឧត្តម ឃឹម លាត ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា៖ “ខ្ញុំសូមវាយ តម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការគាំទ្រការស្រាវជ្រាវ និងការដាក់ចេញវិធានការគោលនយោបាយ សំដៅពង្រឹងតួនាទីប្រាក់រៀល ក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។”

លោក អេនរីកូ ហ្គាវលីយ៉ តំណាង យូអិនឌីភី ប្រចាំកម្ពុជា បានលើកឡើងថា៖ “ខណៈដែលលំហូរ ជំនួយអភិវឌ្ឍន៍ផ្លូវការក្នុងទសវត្សរ៍ ១៩៩០ បានរួមចំណែកដល់ដុល្លារូបនីយកម្ម ពេលនេះគឺជាពេលដែល យើងទាំងអស់គ្នាត្រូវប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការប្រើប្រាស់ប្រាក់ដុល្លានៅកម្ពុជា។ យូអិនឌីភី នឹង បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ឱ្យកាន់តែទូលំទូលាយនៅក្នុងប្រតិបត្តិការរបស់ខ្លួន និងអំពាវនាវ ដល់ដៃគូអភិវឌ្ឍន៍ផ្សេងទៀតទាំងនៅក្នុង និងក្រៅប្រព័ន្ធអង្គការសហប្រជាជាតិឱ្យចូលរួមដូចគ្នា។”រក្សាសិទ្ធដោយ៖សុទ្ធលី

×