Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានរកឃើញម្ចាស់ជ័យលាភី នៃកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរឆ្នាំ២០២៦

ភ្នំពេញ៖ ក្រោយការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល៣ ថ្ងៃកន្លងមកនៅទីបំផុតកម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរបានរកឃើញជើងឯកផ្នែកច្បាប់ហើយគឺជ័យលាភីទី១បានទៅលើ ក្រុមនិស្សិតច្បាប់មកពីសាកលវិទ្យាល័យសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចនិងជ័យលាភីទី២បានទៅលើក្រុមនិស្សិតច្បាប់មកសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ។

កម្មវិធីប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែររៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុង តុលាការកម្ពុជា
(អ.វ.ត.ក.) សហការជាមួយសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជាមានរយៈពេលបីថ្ងៃចាប់ ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ដែលវគ្គបឋមរៀបចំនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ហើយវគ្គពាក់
កណ្តាលផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រត្រូវបានរៀបចំនៅក្នុងមជ្ឈមណ្ឌលធនធាន អ.វ.ត.ក ។ មាននិស្សិតច្បាប់ចំនួន១៥ក្រុម មកពី ៩ សាកលវិទ្យាល័យក្នុងប្រទេសកម្ពុជា បានបង្ហាញអំពី ចំណេះដឹងអំពីអង្គហេតុ និងអង្គច្បាប់ ការវិភាគ និងអំណះអំណាង កម្រិតស្រាវជ្រាវ និងការប្រើប្រាស់ការស្រាវជ្រាវ ការៀបចំ និងភាពច្បាស់លាស់និងការជឿជាក់ក្នុងការបកស្រាយដើម្បីការពារអំណះអំណាងរបស់ខ្លួនដោយប្រើ ច្បាប់ជាតិ យុទ្ធសាស្ត្រ ច្បាប់អន្តរជាតិដ៏ប៉ិនប្រសប់នៅក្នុង ការប្រកួតតុលាការប្រឌិតឆ្នាំ២០២៦នេះ។
ឯកឧត្តម ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលបានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ពានរង្វាន់នោះបានសម្តែងការកោតសរសើរចំពោះភាពប៉ិនប្រសប់ របស់និស្សិត និងបានអបអរសាទរដល់ជ័យលាភីទាំងអស់។

ឯកឧត្តមមានប្រសាសន៍ថា៖ “ក្នុងឆ្នាំទី២នៃការប្រកួតតុលាការប្រឌិតកម្ពុជាជាភាសាខ្មែរ នេះ ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយជាអនេក ដោយបានមើលឃើញពីការចូលរួមយ៉ាងផុសផុលរបស់បេក្ខជនមកពីបណ្តាមហាវិទ្យាល័យនានា ក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញរយៈពេល៣ ថ្ងៃកន្លងមក។ ការប្រកួតនេះបានឆ្លងកាត់
ការវិនិច្ឆ័យផ្តល់ពិន្ទុយ៉ាងសុក្រឹត្យពីសំណាក់ចៅក្រម ដែលសុទ្ធសឹងជាចៅក្រម ព្រះរាជអាជ្ញា និងមេធាវីប្រកបដោយបទពិសោធខ្ពស់ ទើបយើងទទួលបានក្រុមជ័យលាភ័យដែលមានគុណភាព និងសក្តានុពលសម្រាប់វិស័យច្បាប់នាពេលអនាគតនៅពេលនេះ។”

ឯកឧត្តម ប្រធានរដ្ឋបាលស្តីទីបានលើកឡើងថា អ.វ.ត.ក. បានរៀបចំបង្កើតកម្មវិធីប្រកួតតុលាការប្រឌិត ជាភាសាខ្មែរ នេះឡើង ក្នុងគោលបំណងជួយជំរុញដល់និស្សិតច្បាប់ និងអ្នកស្រាវជ្រាវកម្ពុជា ចូលមកសិក្សាស្រាវជ្រាវឯកសារសំណុំរឿង និង យុត្តិសាស្ត្រល្អៗ សម្រាប់បង្កើនចំណេះដឹង និងបទពិសោធផ្ទាល់ខ្លួនផ្នែកច្បាប់ ជាពិសេសច្បាប់ព្រហ្មទណ្ឌអន្តរជាតិនៅមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. ។ ឯកឧត្តមបញ្ជាក់ថាមជ្ឈមណ្ឌលធនធានរបស់អ.វ.ត.ក. បានរក្សាទុកនូវរាល់ឯកសារ សំណុំរឿងទាំងជិត ២.៥ លានទំព័រ រូបភាព
វីដេអូនៃសវនាការ សៀវភៅច្បាប់ និងសៀវភៅប្រវត្តិសាស្ត្ររាប់ពាន់ក្បាល ព្រមទាំងឯកសារស្រាវជ្រាវជាច្រើនទៀត សម្រាប់បម្រើឱ្យការសិក្សាស្រាវជ្រាវរបស់និស្សិតទាំងអស់ ជាពិសេសនិស្សិតច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×