Wednesday, April 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្តង់ពិព័រណ៌បង្ហាញសមិទ្ធផលការងារអភិវឌ្ឍសង្គម សេដ្ឋកិច្ច សុខាភិបាល អប់រំ ហេដ្ឋារចនាសម្ព័ន្ធសម្រេចបាន ផលិតផលទេសចរណ៍ និងផលិតផលក្នុងស្រុកជាង៣០០ស្តង់ ត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោកជំទាវ អញ្ជើញអមដំណើរឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញទស្សនាការតាំងពិព័រណ៌សមិទ្ធផលវិស័យទេសចរណ៍ ការអភិវឌ្ឍលើវិស័យសង្គម សេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលក្នុងស្រុកដែលសម្រេចបានរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ព្រឹត្តិការណ៍នេះក៏មានរួមបញ្ចូលជាមួយមហោស្រពម្ហូបអាហារ និងភេសជ្ជៈ ការតាំងពិព័រណ៌ពាណិជ្ជកម្ម ផលិតផលកសិ-ទេសចរណ៍ និងផលិតផលក្នុងស្រុកជាច្រើនប្រភេទ ក្នុងគោលបំណងបង្ហាញសក្តានុពលទេសចរណ៍ និងលើកកម្ពស់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលំទូលាយ។

ក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ មានការចូលរួមតាំងបង្ហាញស្តង់សរុបជាង ៣០០ ស្តង់ ដែលបង្ហាញអំពីសមិទ្ធផល និងគម្រោងអភិវឌ្ឍន៍នានារបស់ខេត្តក្រចេះ និងស្ថាប័នរដ្ឋ-ឯកជន ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត THYDA, អ.ម.ត អង្គការសង្គមស៊ីវិល សហគមន៍ទេសចរណ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករ អាជីវករ និងសហគមន៍មូលដ្ឋាន ដែលបានមកចូលរួមផ្សព្វផ្សាយ និងតាំងបង្ហាញផលិតផលយ៉ាងសម្បូរបែប។
សូមជម្រាបជូនថា ការតាំងពិព័រណ៌នេះ មានគោលបំណងសំខាន់ៗរួមមាន ការលើកកម្ពស់ការផ្សព្វផ្សាយផលិតផល និងសមិទ្ធផលថ្មីៗ ជំរុញសេដ្ឋកិច្ចសហគមន៍ និងការលក់ផលិតផលក្នុងស្រុក ផ្តល់ឱកាសឱ្យប្រតិបត្តិករ និងសេវាករបានពង្រីកទីផ្សារ ក៏ដូចជាបង្កើនការផ្លាស់ប្តូរវប្បធម៌ ចំណេះដឹង និងបង្កើតបណ្តាញទំនាក់ទំនងរវាងវិនិយោគិន និងដៃគូពាណិជ្ជកម្ម។

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ឆ្នាំនេះបានផ្តល់នូវសារៈសំខាន់ និងអត្ថប្រយោជន៍ជាច្រើនដូចជា៖

សកម្មភាពកម្សាន្តចម្រុះពណ៌ ដោយសារតែក្នុងព្រឹត្តិការណ៍នេះក៏មានការរៀបចំពិព័រណ៍ផលិតផលទេសចរណ៍ ការប្រកួតកីឡាចម្រុះ និងការសម្តែងសិល្បៈតន្ត្រី ដែលផ្តល់នូវភាពសប្បាយរីករាយ និងបង្កើនភាពជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋ។
បុណ្យទន្លេលើកទី១០ មិនត្រឹមតែជាការអបអរសាទរសមិទ្ធផលទេសចរណ៍ជាតិប៉ុណ្ណោះទេ ប៉ុន្តែគឺជាចលករយ៉ាងសំខាន់ក្នុងការជំរុញឱ្យខេត្តក្រចេះ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញបំផុតមួយក្នុងតំបន់ទន្លេមេគង្គ។ រក្សាសិទ្ធដោយ៖សុទ្ធលី

ការលើកកម្ពស់តម្លៃធនធានធម្មជាតិ តាមរយៈការបណ្តុះស្មារតីស្រឡាញ់ និងអភិរក្សទន្លេមេគង្គ ព្រមទាំងបង្ហាញពីសក្តានុពលទេសចរណ៍បៃតង តាមរយៈការទស្សនាហ្វូងសត្វផ្សោតដ៏កម្រ សម្រស់ព្រៃលិចទឹក និងសំណង់អគារបេតិកភណ្ឌបុរាណក្នុងក្រុងក្រចេះ។

ការជំរុញសេដ្ឋកិច្ចមូលដ្ឋាន ដោយបង្កើនចំណូលផ្ទាល់ជូនដល់អាជីវករ និងសេវាកម្មស្នាក់នៅ តាមរយៈការស្រូបទាញភ្ញៀវទេសចររាប់ម៉ឺននាក់។ ទន្ទឹមនឹងនេះ ក៏ជាឱកាសមាសក្នុងការផ្សព្វផ្សាយផលិតផលក្នុងស្រុក “ភូមិមួយ ផលិតផលមួយ” ជាពិសេសផលិតផលប្រចាំតំបន់ដូចជា ណែមត្រី និងក្រឡានខេត្តក្រចេះ ជាដើម។

×