» អ្នកធ្វើការងារ៖ ទោះបីជាថ្ងៃសម្រាក ប៉ុន្តែបើអ្នកមានកិច្ចការងារដែលត្រូវដោះស្រាយ នោះអ្នកនឹងមានបញ្ញាស្មារតីវាងវៃក្នុងការបញ្ចប់វាបានយ៉ាងល្អ។ អ្នកអាចនឹងទទួលបានដំណឹងល្អទាក់ទងនឹងការងារថ្មី ឬការផ្ដល់ឱកាសឱ្យបង្ហាញសមត្ថភាពក្នុងគម្រោងធំៗ។
» អ្នករកស៊ីជួញដូរ៖ ជាថ្ងៃដែលមានហុងស៊ុយល្អក្នុងការទាក់ទាញអតិថិជន។ ការនិយាយស្ដីផ្អែមល្ហែម និងការរាក់ទាក់របស់អ្នក នឹងនាំមកនូវម៉ូយថ្មីៗ និងប្រាក់ចំណេញលើសពីការរំពឹងទុក។ បើចង់ចរចារឿងជំនួញធំៗ ថ្ងៃនេះគឺជាឱកាសមាស។


