» អ្នកធ្វើការងារ៖ បើទោះបីជាថ្ងៃសម្រាក ប៉ុន្តែចិត្តរបស់អ្នកនៅតែវិលវល់គិតពីការងារដែលមិនទាន់ហើយ។ គួរឆ្លៀតពេលសម្រាកឱ្យបានច្រើន គួរតមមាត់ជាមួយអ្នកជុំវិញខ្លួនដែលមានគំនិតអវិជ្ជមាន ព្រោះវាអាចនាំឱ្យខូចបរិយាកាសថ្ងៃឈប់សម្រាក។
» អ្នករកស៊ីជួញដូរ៖ មុខរបរមានភាពរលូនធម្មតា មិនទាន់មានលាភធំដុំហក់ចូលមកនៅឡើយទេ។ គួរប្រយ័ត្នរឿងការច្រឡំបញ្ជី ឬការឱ្យគេជំពាក់ប្រាក់កាសក្នុងថ្ងៃនេះ។ ការរៀបចំទំនិញឱ្យមានសណ្ដាប់ធ្នាប់នឹងជួយទាក់ទាញហុងស៊ុយល្អៗ។


