» អ្នកធ្វើការងារ៖ ទោះបីជាថ្ងៃសម្រាក ប៉ុន្តែប្រសិនបើអ្នកត្រូវបំពេញភារកិច្ច គួរប្រយ័ត្នរឿងការប្រើសម្តីលេងសើចហួសកម្រិតជាមួយមិត្តរួមការងារ ដែលនាំឱ្យមានការយល់ច្រឡំ។ ការងារដែលពាក់ព័ន្ធនឹងការច្នៃប្រឌិត ឬការរៀបចំផែនការថ្មីៗសម្រាប់សប្តាហ៍ក្រោយ នឹងទទួលបានលទ្ធផលល្អ។
» អ្នករកស៊ីជួញដូរ៖ ការជួញដូរហាក់មានភាពរលូនធម្មតា មិនទាន់មានអ្វីលេចធ្លោខ្លាំងនៅឡើយទេ។ គួរប្រយ័ត្នរឿងការច្រឡំបញ្ជីស្នាម ឬការអាប់លុយកាក់ខុស។ ប្រសិនបើមានអ្នកមកបបួលបោះទុនរកស៊ីអ្វីដែលថ្មីក្នុងថ្ងៃនេះ គួរផ្អាកសិនដើម្បីពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយ។


