» អ្នកធ្វើការងារ៖ បើទោះបីជាថ្ងៃសម្រាក ប៉ុន្តែបើអ្នកមានគម្រោងចង់សម្រេចចិត្តលើការងារធំៗ នោះនឹងទទួលបានលទ្ធផលជាទីគាប់ចិត្ត។ អ្នកមានបញ្ញាស្មារតីវាងវៃ អាចមើលធ្លុះនូវល្បិចកល ឬបញ្ហាដែលអ្នកដទៃមើលមិនឃើញ។
» អ្នករកស៊ីជួញដូរ៖ ជាថ្ងៃ “លាភហូរចូល”។ ការជួញដូរមានភាពរស់រវើកខ្លាំង មានអតិថិជនថ្មីៗនាំលាភសំណាងមកឱ្យ។ ប្រសិនបើមានគម្រោងបើករបរថ្មី ឬពង្រីកសាខា ថ្ងៃនេះគឺជាពេលវេលាល្អបំផុត។


