» អ្នកធ្វើការងារ៖ បើទោះបីជាថ្ងៃសម្រាក ប៉ុន្តែបើអ្នកមានភារកិច្ចត្រូវធ្វើ នោះលទ្ធផលនឹងចេញមកល្អហួសពីការរំពឹងទុក។ អ្នកអាចនឹងទទួលបានការសរសើរ ឬការគាំទ្រពីមនុស្សជុំវិញខ្លួន ឬថ្នាក់លើ។
» អ្នករកស៊ីជួញដូរ៖ អតិថិជនចូលច្រើន ជាពិសេសអ្នកដែលប្រកបរបរផ្នែកអាហារ បរិក្ខារតុបតែង ។ ការចរចាជំនួញធំៗក្នុងថ្ងៃនេះ ងាយនឹងទទួលបានជោគជ័យ។


