» អ្នកធ្វើការងាររដ្ឋ ឬឯកជន៖ ការងារទាំងឡាយមានសន្ទុះទៅមុខយ៉ាងលឿន។ លោកអ្នកអាចនឹងទទួលបានការសរសើរពីថ្នាក់លើ ឬមានឱកាសបានបង្ហាញស្នាដៃថ្មីៗដែលនាំមកនូវកេរ្តិ៍ឈ្មោះ។ បើមានបញ្ហាប្រឈមពីមុនមក ថ្ងៃនេះនឹងមានអ្នកមានបុណ្យ ឬមិត្តភក្តិជួយដោះស្រាយឱ្យរលូន។
» អ្នកប្រកបរបររកស៊ីជួញដូរ៖ មុខរបរមានភាពកាក់កបខ្លាំង លាភសក្ការៈហូរចូលមកពីគ្រប់ទិសទី។ បើលោកអ្នកចង់បើករបរថ្មី ឬប្តូរទីតាំងលក់ដូរ ថ្ងៃនេះគឺជាពេលវេលាដ៏ស័ក្តិសមបំផុត។


