Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រឹត្តិការណ៍ ការធ្វើដំណើរថ្មើរជើង Solidarity March បង្ហាញក្តីស្រលាញ់សម្រាប់កម្ពុជា និងរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខ

ភ្នំពេញ : ការធ្វើដំណើរថ្មើរជើង  “ Solidarity March “ ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា (សាលមហោស្រពកោះពេជ្រ ឆ្ពោះទៅកាន់វិមានឯករាជ្យ) ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥។

បើតាមផ្សាយព័ត៌មាននៅលើទំព័រ facebook ផ្លូវការរបស់សម្ដេចតេជោហ៊ុនសែនបានបញ្ជាក់ថា ” ទិដ្ឋភាពនៃការចូលរួមរបស់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរយើងដែលមកពីគ្រប់ទិសទីទាំងអស់ចូលរួមសម្តែងទឹកចិត្ត និងការគាំទ្រដល់ចំណាត់ការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយជម្លោះព្រំដែន និងផ្តល់ជាកម្លាំងចិត្តដល់បងៗវីរៈយុទ្ធជនដែលឈរជើងនៅតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដី។

ជំហររបស់យើងគឺមិនចង់បានដីរបស់អ្នកណាម្នាក់សូម្បីមួយមីលីម៉ែត្រ ប៉ុន្តែយើងការពារដាច់ខាតមិនឲ្យអ្នកណាឈ្លានពានទឹកដីកម្ពុជាមួយមីលីម៉ែត្រដូចគ្នា។ យុវជនកម្ពុជារួបរួមសាមគ្គី និងប្តេជ្ញាចិត្តជាដាច់ខាត ចូលរួមធ្វើជាខឿនការពារជាតិ ប្រជាជននៅគ្រប់កាលៈទេសៈ”។

បងប្អូនជនរួមជាតិមកពីគ្រប់ទិសទី ទាំងប្រជាពលរដ្ឋរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តជុំវិញ បានមកប្រមូលផ្តុំយ៉ាងច្រើនកុះករ ដើម្បីបង្ហាញទឹកចិត្ត ឆន្ទៈ និងក្តីស្រលាញ់របស់ខ្លួនជូនចំពោះរាជរដ្ឋាភិបាល និងកងកម្លាំងរបស់យើងដែលកំពុងឈរជើងយ៉ាងរឹងមាំការពារខ្សែបន្ទាត់ព្រំដែន។

នៅម៉ោង ០៧:០០ ដំណើរថ្មើរជើង Solidarity March នឹងចាប់ផ្តើមចេញដំណើររបស់ខ្លួនឆ្ពោះទៅកាន់វិមានឯករាជ្យ៕ រក្សាសិទ្ធដោយ ៖ សុទ្ធលី

×