Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តព្រះវិហារ បន្តជម្លៀសប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ព្រំដែន នៅខេត្តព្រះវិហារឱ្យមកទីមានសុវត្ថិភាព

ខេត្តព្រះវិហារ ៖ មន្ទីរព័ត៌មាន ខេត្តព្រះវិហារនៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អមដំណើរដោយ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនដែលបានជម្លៀសខ្លួនមកពីតំបន់ព្រំដែន និងកំពុងស្នាក់នៅបណ្ដោះអាសន្ន មណ្ឌលសុវត្ថិភាពវត្តពោធិ៍៥០០០ដើម ក្នុងស្រុកគូលែន ខេត្តព្រះវិហារ ព្រមទាំងចុះពិនិត្យស្ថានភាពជាក់ស្ដែងនៃការរស់នៅហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីធានាថា ប្រជាពលរដ្ឋទាំងអស់ទទួលបាននូវការរស់នៅប្រកបដោយផាសុកភាព និងសុវត្ថិភាពរហូតដល់ស្ថានភាពវិលត្រឡប់មកប្រក្រតីវិញ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×