Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន បានព្រមានទៅ​កាន់ភាគីថៃ បើថៃបន្តបិទច្រក កម្ពុជានឹងសម្រេចបិទវិញគ្រប់បណ្តាព្រំដែនចាប់ពីថ្ងៃស្អែក

ភ្នំពេញ ៖ សម្តេចតេជោប្រធាន​ព្រឹទ្ធសភា បានថ្លែងសារពិសេសនៅព្រឹកថ្ងៃទី១៦ខែមិថុនានេះថា ៖ «ថ្ងៃ​នេះ​ បើ​ថៃ​មិន​បើក​ច្រក​ព្រំដែន​ទេ ថ្ងៃស្អែក (១៧ មិថុនា) កម្ពុជា​នឹង​បិទ​ច្រក​ព្រំដែន​ទាំង​អស់​មិន​ឲ្យ​ថៃ​ដឹក​ទំនិញ​ចូល​កម្ពុជា»។«បើថៃបន្តបិទច្រក កម្ពុជានឹងសម្រេចបិទវិញគ្រប់បណ្តាព្រំដែនចាប់ពីថ្ងៃស្អែក»
សម្តេច ហ៊ុន សែន ទុកពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ​ សម្រាប់ភាគីថៃ។

ការគូសបញ្ជាក់របស់សម្តេចតេជោ បានធ្វើឡើងនៅក្នុងការអញ្ជើញថ្លែងសារពិសេសជូនជនរួមជាតិ ក្នុងសម័យប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា នីតិកាលទី៥ ថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់សមាគមធនាគារ និងសមាគមមីក្រូហិរញ្ញវត្ថុ ចំពោះការប្រកាសអនុគ្រោះ និងបន្ធូរបន្ថយដល់បងប្អូនពលករខ្មែរដែលវិលត្រឡប់ពីថៃមកវិញ តាមរយៈការដោះស្រាយលើការបង់ធនាគារ ឬការប្រាក់ជាដើម។ សម្ដេចតេជោក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន។

សម្ដេច ហ៊ុន សែន បានថ្លែងថា៖ “យើងត្រូវទទួលយកពលករខ្មែរនៅថៃត្រឡប់មកវិញកុំឱ្យគេប្រមាថ រើសអើង!”។
សម្ដេចតេជោ៖ ពលរដ្ឋថៃ កុំបន្ទោសកម្ពុជាចំពោះការបិទច្រកដូង បិទការនាំចូលបន្លែផ្លែឈើមកកម្ពុជា គួរតែបន្ទោសពួកទាហានរបស់ខ្លួនចុះ។
សម្តេច ហ៊ុន សែន បញ្ជាក់ថា កម្ពុជាជាតួអង្គតែមួយពីលើ​ដល់ក្រោម ខណៈនាយករដ្ឋមន្ត្រីថៃ​ដែលបាន​និយាយជាមួយប្រធានព្រឹទ្ធសភា និងនាយករដ្ឋមន្ត្រីកម្ពុជា​រួចហើយ ប៉ុន្តែមិនមាន​សិទ្ធិ​បើកច្រកវិញ។ សម្តេច​ថា រឿងរ៉ាវ​ដែល​បាន​កើតឡើង​គឺ​កើតឡើង​ក្នុងនយោបាយថៃ។
សម្រាប់សម្តេច ហ៊ុន សែន ជារឿងមិនអាចទៅរួចនោះទេ ដោយសម្តេចណែនាំឱ្យ​ថៃចេះទទួលស្គាល់នូវអ្វីដែលខ្លួនបាន​ប្រព្រឹត្ត។ ពេលបិទ បិទខ្លួនឯង ពេល​បើកបបួល​ចរចា។
សម្តេច​អះអាងថា កម្ពុជាមានកិត្តិយស​របស់ខ្លួន។ សម្តេច​ប្រាប់ទៅពលរដ្ឋថៃថា កុំបន្ទោស​រដ្ឋាភិបាលរឿងបិទច្រកដូង​។
សម្តេចតេជោ ហ៊ុន សែន ផ្តាំនិស្សិតខ្មែររៀននៅថៃ បើគេប្រមាថ និងធ្វើបាប សូមមករៀននៅស្រុកខ្មែរវិញ, បើគ្មានលទ្ធភាព សម្តេចចេញលុយឲ្យរៀន។
សម្តេចតេជោ ប្រធានព្រឹទ្ធសភា៖ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ ដូច្នេះពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឱ្យពលរដ្ឋខ្មែរ ពិសេសពលករ គួរវិលត្រឡប់មកស្រុកកំណើតវិញ ដើម្បីកុំឱ្យគេប្រមាថ ខណៈដែរ ការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ កំពុងឡើងកម្ដៅ។ បច្ចុប្បន្ន នៅប្រទេសកម្ពុជាមានការងារជាច្រើន កំពុងត្រូវការកម្លាំងពលកម្ម។
សម្ដេចតេជោ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រលប់ពីថៃមកខ្មែរវិញ សូមខិតខំបំពេញការងារនៅខ្មែរឡើងវិញ ដើម្បីជួយជីវភាព និងគ្រួសារ ខណៈនៅកម្ពុជាកំពុងមានតម្រូវការពលកម្មការងារច្រើន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×