Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ហេង សួរ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានយន្តការ២ ដើម្បីធានាថាសិស្សរៀនចប់មានការងារធ្វើ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ដើម្បីធានាថាសិស្សមានការងារធ្វើក្រសួងមានយន្តការចំនួន២គឺ ផ្តល់សេវាគាំទ្រក្នុងការស្វែងរកការងារដល់សិស្សដែលបានបញ្ចប់ការសិក្សាតាមរយៈ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) និងចុះអនុស្សរណៈនៃការយោគយល់ (MOU) ជាមួយវិស័យឯកជនជាច្រើនក្នុងការពង្រីកលទ្ធភាពផ្តល់ឱកាសការងារដល់សិស្សបន្ទាប់ពីរៀនចប់។

ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យដឹងបែបនេះ ក្នុងពិធីប្រកាសបើកជាផ្លូវការទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះ MOU ជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន ១៧ ស្តីពីកិច្ចសហប្រតិបត្តិការលើការហាត់ការ និងចុះកម្មសិក្សា ដើម្បីគាំទ្រដល់ការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដែលមានសហគ្រាស ក្រុមហ៊ុនដៃគូចំនួន ៣៨៦ ដែលបានផ្ដល់ឱកាសដល់សិស្សបានហាត់ការ និងចុះកម្មសិក្សា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×