Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជសារ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងទិវាគុណលោកឪពុក នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ ៖ ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ប្រទានជូនជនរួមជាតិ ក្នុងឱកាសនៃទិវាគុណលោកឪពុក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលថា ” នៅក្នុងឱកាសនៃទិវាគុណលោកឪពុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមសម្តែងនូវហឫទ័យសោមនស្សរីករាយឥតឧបមា អបអរសាទរយ៉ាងជ្រាលជ រួមជាមួយព្រះសង្ឃ និងបងប្អូនជនរួមជាតិទាំងអស់ ជាទីគោរពនឹករលឹក និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត។

ទិវាគុណលោកឪពុក គឺជាសារដ៏មានសារៈសំខាន់ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្ល វប្បធម៌កតញ្ញូដ៏មហាសាលនៃបិតាគ្រប់រូប ដែលមានសន្តានចិត្តប្រកបដោយព្រហ្មវិហារធម៌ គឺមេត្តា ករុណា មុទិតា ឧបេក្ខា ជាធម៌សម្រាប់ប្រោះព្រំជានិច្ចនិរន្តរ៍ ចំពោះបុត្រគ្រប់រូប។ លោកឪពុក ជាគ្រឹះដ៏រឹងមាំក្នុងសង្គមគ្រួសារ តែងតែមើលបីបាច់ថែរក្សាចិញ្ចឹមបុត្រ និងបារម្ភពីបុត្រគ្រប់ពេលវេលា ព្រមទាំងមានគុណធ្ងន់មហិមា ពុំអាចពិពណ៌នារៀបរាប់បាន។
លោកឪពុកលោកជាបុព្វទេវា នៃបុត គ្រប់រូប ដូច្នេះចូរបុត្រទាំងឡាយគោរពដឹងគុណចំពោះលោកឪពុក។ ទន្ទឹមនេះ លោកឪពុកមានភារកិច្ច បង្កនូវសេចក្តីរីករាយ សុខសប្បាយចម្រើនរុងរឿង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយ ចីរភាព និងបានលើកកម្ពស់គុណតម្លៃជាបុរស ប្រកបដោយសីលធម៌ និងគុណធម៌។
ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ សូមបួងសួងដល់គុណព្រះរតនត្រ័យ ប្រសិទ្ធពរ បវរសួស្តី ថ្វាយ-ប្រគេន សូមសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ ដ៏ខ្ពង់ខ្ពស់ និងជូនសម្តេច ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ក្សត្រិយ៍ អ្នកអង្គម្ចាស់ អ្នកអង្គម្ចាស់ក្សត្រិយ៍ ព្រះរាជវង្សានុវង្ស អ្នកម្នាង ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី លោកតា លោកយាយ មាមីង ក្មួយៗ ចៅៗ បងប្អូនជនរួមជាតិទាំងអស់ សូមប្រកបតែនឹង ព្រះពុទ្ធពរគ្រប់ប្រការ និងព្រះមេត្តាទទួល៍នូវវត្តប្រណិប័តន៍ដ៏ខ្ពង់ខ្ពស់ និងស្រឡាញ់ដ៏ជ្រាលជ បំផុត អំពីទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា ខ្ញុំ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×