Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តស្ទឹងត្រែង បង្រ្កាបការធ្វើអាជីវកម្មបារីអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs) ឃាត់ខ្លួនជនសង្ស័យ ០៦នាក់

ខេត្តស្ទឹងត្រែង: នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបការធ្វើអាជីវកម្មអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs) ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ប្រុស ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ាស៊ីនយ៉ូសវែង ២២ប្រអប់, ម៉ាស៊ីនយ៉ូសជ្រុង ០៥ប្រអប់, ក្បាលយ៉ូស ៦៦ប្រអប់, ក្បាលយ៉ូស ១៥ក្បាលយ៉ូស, ក្បាលម៉ាស៊ីនម៉ាកណូវ៉ា ៨៧ប្រអប់, ម៉ាស៊ីនដើមជក់ ១០៤ប្រអប់, ខ្សែពាក់ក ០៥ខ្សែ, ម៉ូតូ ១០គ្រឿង និងទូរស័ព្ទដៃ ០៥គ្រឿង ។

ក្រោយពីបានធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា សមត្ថកិច្ចក៏ប្រគល់យុវជនទាំង០៦នាក់ឲ្យអាណាព្យាបាលយកទៅធ្វើការអប់រំណែនាំបន្ត  ចំណែកវត្ថុតាង កម្លាំងជំនាញដកហូត រក្សាទុកដើម្បីកំទេចចោល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×