បាត់ដំបង ៖ កាលពីថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២៥ វេលាម៉ោង១៥និង ០០នាទីដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក យី យក់សាន នាយការិយាល័យនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចបានដឹកនាំកម្លាំងពិនិត្យឃេីញរថយន្តសាំយ៉ុងចំនួន០៨គ្រឿងដឹកត្រីក្លាសេប្រភេទ(ត្រីពោនិងត្រីកាប)នាំចូលពីប្រទេសថៃ មកក្នុងភូមិសាស្រ្តតាមផ្លូវជាតិលេខ៥ចំណុចភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
ត្រីទាំងអស់មានចំនួន២៤តោន សមត្ថកិច្ចបាននាំមកកាន់ស្នងការដ្ឋានធ្វេីការសាកសួរ ហេីយលទ្ធផលនៃការសាកសួរបានដឹងថារថយន្តទាំង០៨គ្រឿងដែលដឹកត្រីនេះមានលិខិតអនុញ្ញាតឱ្យដឹកត្រីពីរដ្ឋបាលជលផលនៃក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទចំនួនតែ១០តោនតែប៉ុណ្ណោះ ដូច្នេះត្រីក្លាសេចំនួន១៤តោន ទៀតមិនមានការអនុញ្ញាតនោះទេ។
ស្របតាមអនុសាសន៍របស់ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង រថយន្តនិងត្រីក្លាសេទាំងនេះសមត្ថកិច្ចបានបញ្ជូនទៅជំនាញជលផលនៃមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទដេីម្បីអនុវត្តបន្តតាមនីតិវិធី៎៕រក្សាសិទ្ធដោយ៖សុទ្ធលី









