Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃ្លាំងស្តុកស្រាបៀររបស់លោកញ៉ វេង ត្រូវបានអគ្គីភ័យឆាបឆេះរថយន្ត៤ គ្រឿងអន្តរាគមន៍បាញ់ទឹកពន្លត់

ខេត្តកំពង់ចាម: មនុស្សម្នាក្មេងចាស់ប្រុសស្រីបាននាំគ្នាភ្ញាក់ផ្អើលដោយឃើញឃ្លាំងស្តុកស្រាបៀររបស់លោកញ៉វេង មួយកន្លែងនៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ត្រូវបានអគ្គីភ័យឆាបឆេះចេញជាអណ្ដាតភ្លើងក្មួលខ្មាញ់។ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង២៥នាទីយប់ថ្ងៃទី ១១មិថុនា ឆ្នាំ២០២៥ ហើយត្រូវបានលោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តបញ្ជាឲ្យរថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ មិនបានធ្វើឲ្យភ្លើងឆាបឆេះឆ្លងទៅដល់ផ្ទះប្រជាពលរដ្ឋរស់នៅក្បែរនោះទេ។

សមត្ថកិច្ចមូលដ្ឋានបានប្រាប់ឲ្យដឹងថា:
ដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ រាយការណ៍មានករណីអគ្គីភ័យឆេះឃ្លាំងស្រាបៀស្ថិតនៅចំណុចភូមិជ្រោយថ្ម
មកកាន់លោកវីរៈសេនីយ៍ឯកអុឹង ប៊ុន អធិការនគរបាលក្រុងកំពង់ចាម ភ្លាមៗនោះក៏បានដឹកនាំកម្លាំងរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម​ សហការណ៍ជាមួយកម្លាំងការិយាល័យបង្កាពន្លត់អគ្គិភ័យ​និងសង្គ្រោះ​ខេត្ត ដឹកនាំដោយលោកឧត្តមសេនីយ៏ត្រី មិន​ សុគន្ធវិបុល​ ស្នងការរងនគរបាលខេត្តលោកលី​ សុវណ្ណ​ អភិបាលក្រុងកំពង់ចាម​ បញ្ជាឱ្យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលក្រុងដែលប្រចាំការ២៤ម៉ោងលើ២៤ម៉ោងរួមទាំងរថយន្តពន្លត់អគ្គីភ័យនៃស្នងការដ្ឋាននគរបាលខេត្តចំនួន២គ្រឿងចេញទៅបាញ់ទឹកពន្លត់ សង្គ្រប់ទៅលើភ្លើងដែលកំពុងឆេះ។

សមត្ថកិច្ចមូលដ្ឋានបានបន្តឲ្យដឹងទៀតថានៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គីភ័យនេះដោយទទួលបញ្ជាពីរឧត្តមសេនីយ៍ទោហេង វុទ្ធី ស្នងការនគរបាលខេត្តក៏បានបញ្ជាឱ្យរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលស្រុកកំពង់សៀមមួយគ្រឿងទៀតចេញមកជួយបាញ់ទឹកបន្លត់។ក្រោមការយកចិត្តទុកដាក់ពីសំណាក់កម្លាំងចម្រុះក្នុងស្មារតីសាមគ្គីភាព ដោយបានបាញ់ទឹកពន្លត់លើភ្លើងដែលកំពុងឆាបឆេះនោះបានធ្វើឲ្យរលត់បន្តិចម្ដងៗ
បានធ្វើឲ្យអគ្គីភ័យត្រូវបានរលត់១០០% នៅវេលាម៉ោង៨និង១០នាទីយប់ថ្ងៃដដែល។សូមបញ្ជាក់ថានៅក្នុងប្រតិបត្តិការនេះបានប្រើប្រាស់ឡានពន្លត់អគ្គីភ័យ០៤គ្រឿង គឺរថយន្តពន្លត់អគ្គីភ័យខេត្ត ០២គ្រឿង​,ស្រុកកំពង់សៀម​ ០១គ្រឿង​ និងរថយន្តអធិការដ្ឋាននគរបាលក្រុងកំពង់ចាម ០១គ្រឿង។ ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់ទឹក ជួយពន្លត់ អស់ចំនួន ០៧រថយន្តចំពោះមូលហេតុគឺបណ្តាលមកពីឆ្លងចរន្តអំពូលអគ្គិសនី។ នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះមិនបណ្ដាលឲ្យភ្លើងឆេះឆ្លងទៅលើផ្ទះប្រជាពលរដ្ឋណាមួយនោះទេ។ នេះដោយសារកិច្ចអន្តរាគមន៍ទាន់ពេលវេលាធ្វើឲ្យពលរដ្ឋនៅតំបន់នោះក៏ដូចជាម្ចាស់ដេប៉ូចែកចាយស្រាបៀររីករាយក្នុងចិត្តទោះជាយ៉ាងណាក៏ដោយកម្លាំងពន្លត់អគ្គីភ័យបាននៅកន្លែងកើតហេតុរហូតដល់វេលាម៉ោងជាង៩យប់ទើបត្រឡប់ទៅកាន់អង្គភាពរៀងៗខ្លួន៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×