Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តកំពត ស្នើឲ្យក្រសួងមហាផ្ទៃ ចាត់ការលោក ហេង ងួនស្រ៊ុន អភិបាលរងស្រុកជុំគិរី ដែលបានប្រព្រឹត្តអំពើមិនថ្លៃថ្នូរ នាំឲ្យប៉ះពាល់ដល់កិត្តិយសខ្លួនឯងដែលជាមន្រ្តីរាជការ និងអង្គភាព

កំពត ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន មិនគាំទ្រដាច់ខាតចំពោះករណីនេះ នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត។

រដ្ឋបាលខេត្តកំពត បានជម្រាបជូនប្រជាពលរដ្ឋក្នុងខេត្តកំពត ក៏ដូចជាសាធារណៈជន មេត្តាជ្រាបថា កាលពីវេលាយប់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នាពេលថ្មីៗនេះ រដ្ឋបាលខេត្ត បានពិនិត្យឃើញ មានព័ត៌មានលើបណ្តាញសង្គមជាច្រើនគណនីបានបង្ហោះបវីដេអូ ករណីបុគ្គលឈ្មោះ ហេង ងួនស៊្រុន មានតួនាទីជាអភិបាលរងស្រុកជុំគិរី ខេត្តកំពត បានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើសេចក្ដីថ្លៃថ្នូរ កិត្តិយសរបស់ខ្លួន និងអង្គភាព។

រដ្ឋបាលខេត្តកំពត សូមមិនគាំទ្រដាច់ខាតចំពោះករខាងលើនេះ ដែលមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ។ រដ្ឋបាលខេត្ត នឹងលើកសំណើគោរពជូនទៅក្រសួងមហាផ្ទៃ ដើម្បីចាត់ វិធានការវិន័យ ស្របតាមកំហុសឆ្គងដែលមន្ត្រីរូបនេះបានប្រព្រឹត្ត ។

សូមរំលឹកថា កាលពីយប់ថ្ងៃទី០២ ខែមិថុនា និងថ្ងៃបន្ទាប់ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកមួយចំនួន ផ្សព្វផ្សាយថា “អភិបាលរងស្រុកជុំគិរី លោក ហេង ងួនស្រ៊ុន បានលួចទៅរៀបការប្រពន្ធថ្មី ទាំងដែលមិនទាន់លែងលះជាមួយប្រពន្ធដើមដាច់ស្រេច ហើយគ្រួសារប្រពន្ធដើមតាមទាន់ឈ្លោះគ្នាផ្អើលឆោឡោពេញរោងការ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×