Tuesday, May 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមាជរដ្ឋសភា និងព្រឹទ្ធសភា អនុម័តគាំទ្រទាំងស្រុង ចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចេញការជួយជ្រោមជ្រែងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ !

ក្នុងសមាជជាប្រវត្តិសាស្ត្ររបស់ រដ្ឋសភា និងព្រឹទ្ធសភា ដែលចាប់ផ្ដើមពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោងជាង១២រាត្រី រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានអនុម័តគាំទ្រទាំងស្រុង ចំពោះរាជរដ្ឋាភិបាល ដែលបានដាក់ចេញការជួយជ្រោមជ្រែង ក៏ដូចអន្តរាគមន៍ទៅដល់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីជាប្រយោជន៍ប្រាក់ចំណូលប្រជាជន និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជំរុញពីមីក្រូសេដ្ឋកិច្ច ទៅដល់ម៉ាក្រូសេដ្ឋកិច្ច, ការគាំទ្រផ្ដល់សេចក្ដីទុកចិត្តនេះ ក្រោមសំឡេង ១៧៨ លើ ១៧៨ សំឡេង។ 

សមាជសមាជប្រវត្តិសាស្ត្ររបស់ រដ្ឋសភា និងព្រឹទ្ធសភានេះ ធ្វើឡើងក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងមានការអញ្ជើញចូលរួមពីសមាជិករដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល នាម៉ឺនមន្ត្រីសព្វមុខ ក្នុងនោះ គេកត់សម្គាល់ឃើញមាន សម្តេចមហារដ្ឋ​សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

ស្ដីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធវិញ គឺជាសំណុំចម្រុះនៃសកម្មភាពសេដ្ឋកិច្ច សហគ្រាស អាជីវកម្ម ការងារ និងបុគ្គលិក-កម្មករ ដែលមានតម្លៃទីផ្សារផងដែរ ប៉ុន្តែមិនត្រូវបានគ្រប់គ្រង ឬចុះបញ្ជីក្នុងស្ថាប័នរដ្ឋ។ នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ក៏មិនអាចខ្វះបានការចូលរួមពីសេដ្ឋកិច្ចក្រៅប្រព័ន្ធនោះដែរ ឧទាហរណ៍ រាប់ចាប់ពីកម្មករសំណង់ ដែលធ្វើការតាមផ្ទះ រហូតដល់ក្រុមហ៊ុនចុះបញ្ជីដែលចូលរួមក្នុងសកម្មភាពក្រៅផ្លូវការ។

អង្គការពលកម្មអន្តរជាតិ បានប៉ាន់ប្រមាណថា កម្មករប្រហែល ២ពាន់លាននាក់ ឬជាង ៦០ភាគរយនៃកម្លាំងពលកម្មពេញវ័យរបស់ពិភពលោក កំពុងប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឯង, សេដ្ឋកិច្ចក្រៅផ្លូវការគឺជាបាតុភូតសាកល ប៉ុន្តែមានការប្រែប្រួលយ៉ាងខ្លាំងនៅក្នុងប្រទេស តំបន់ និងពិភពលោក។ ជាមធ្យម វាតំណាងឱ្យ ៣៥ភាគរយនៃ GDP នៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យម ធៀបនឹង ១៥ភាគរយនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។

បើតាមសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ ដូច្នេះរាជរដ្ឋាភិបាលត្រូវផ្ដល់គុណតម្លៃដល់ពួកគាត់ តាមរយៈការគាំពារ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកទៅលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីរាជរដ្ឋាភិបាល អាចជួយពួកគាត់ ដូចជា ផ្ដល់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ , ផ្ដល់ការរៀនសូត្រសិក្សាបន្ថែម , ជំនាញបច្ចេកទេស ការអនុវត្ត និងការគ្រប់គ្រង ព្រមទាំងដើមទុនជាដើម ។ល។ ពោលគឺ ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យអនុវត្តចំគោលដៅ ទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN

×